ភាពតានតឹង ការគេងមិនគ្រប់ និងទទួលទានអាហារគ្មានសុខភាពល្អមិនត្រឹមតែជះឥទ្ធិពលចំពោះសុខភាពរាងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឱ្យកើនទម្ងន់ផងដែរ។ ប៉ុន្តែកុំបារម្ភ! ក្រៅពីធ្វើការលំហាត់ប្រាណហើយនោះ ការរួមបញ្ចូលអាហារនិងភេសជ្ជៈត្រឹមត្រូវមកទទួលទានក៏ជួយអោយស្រកទម្ងន់គួរឱ្យកត់សម្គាល់។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីភេសជ្ជៈដែលជួយឱ្យស្រកទម្ងន់ឆាប់រហ័ស ហើយមិនប៉ះពាល់សុខភាព ៖

១. ទឹកដូង

ទឹកដូងមានផ្ទុកបរិមាណ​ជាតិ​ខ្លាញ់​ទាប​បំផុត ដូច្នេះ​ទើបវាជាជម្រើសនៃភេសជ្ជៈដ៏ប្រសើរសម្រាប់អ្នកចង់ស្រកទម្ងន់។ វា​ក៏ជួយកាត់​បន្ថយ​ចំណង់​អាហារ និង​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត​បាន​យូរផងដែរ។

២. ទឹកឃ្មុំ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកឃ្មុំ ១ ស្លាបព្រាបាយ ទឹកក្រូចឆ្មារស្រស់ ១ ស្លាបព្រាបាយ ម្ស៉ៅឈើអែម ១ ស្លាបព្រាកាហ្វេ ក្នុងទឹកក្ដៅ ១ ពែង។ កូរឱ្យសព្វ សឹមទទួលទាន ១ ពែងក្នុងមួយថ្ងៃជាប្រចាំ។

៣. ទឹកក្រូចឆ្មារ

លាយទឹកក្រូចឆ្មារ ២ ស្លាបព្រាកាហ្វេ ជាមួយទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ ក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ។ កូរឱ្យសព្វ សឹមទទួលទាននៅរាល់ពេលព្រឹកមិនទាន់ញ៊ាំអាហារ។

៤. ឈើអែម

លាយម្ស៉ៅឈើអែម ១ ស្លាបព្រាកាហ្វេជាមួយទឹកឃ្មុំ ១ ស្លាបព្រាបាយក្នុងទឹកក្ដៅ ១ ពែង។ កូរឱ្យសព្វ សឹមទទួលទានកន្លះពែងនៅពេលព្រឹកពោះទទេមិនទាន់ញ៊ាំអ្វី និងកន្លះពែង ៤៥​ នាទីក្រោយអាហារល្ងាច។

៥. ទឹកទំពាំងបាយជូរស្រស់

​ទឹកទំពាំងបាយជូរស្រស់មានផ្ទុកសារធាតុម្យ៉ាងហៅថា resveratrol ដែលបំលែងជាតិខ្លាញ់មិនល្អពណ៌សទៅជាខ្លាញ់សុខភាពល្អពណ៌ត្នោត។ នៅពេលគេងរាងកាយប្រើប្រាស់ខ្លាញ់ពណ៌ត្នោតដើម្បីរក្សាកម្ដៅ។ ដូច្នេះការទទួលទានទឹកទំពាំងបាយជូរស្រស់ ១ ពែងមុនពេលចូលគេងនឹងបង្កើនការដុតបំផ្លាញជាតិខ្លាញ់ដែលលើសជំនួសការរក្សាទុកវា។ ទោះជាយ៉ាងណាត្រូវប្រាកដថាអ្នកជ្រើសរើសទឹកទំពាំងបាយជូរស្រស់គ្មានផ្ទុកជាតិស្ករបន្ថែម៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង