ការភើជាសញ្ញាមួយដែលបញ្ជាក់ថា ប្រព័ន្ធរំលាយអាហារកំពុងតែធ្វើការបានល្អ។ ប៉ុន្តែវាមានរឿងច្រើនណាស់ដែលនិយាយថា មានបញ្ហាផ្សេងទៀតដែលរាងកាយកំពុងតែព្យាយាមដោះស្រាយដោយបញ្ចេញជាការភើនេះខណៈពេលដែលអ្នកកំពុងតែនិយាយ សើច ឬទំពារស្ករកៅស៊ូជាដើម។ អ្វីដែលអ្នកគួរតែចងចាំជាពិសេសនោះគឺថា បើសិនជាការភើកើតឡើងញឹកញាប់ខុសធម្មតា និងកើតមានជាមួយអាការៈផ្សេងៗទៀត មានន័យថា វាតែងតែជាសញ្ញាបញ្ជាក់ថា មានអ្វីខុសប្រក្រតីក្នុងរាងកាយហើយ។ 

ការភើច្រើនខុសធម្មតា

ការភើអាចកើតឡើងច្រើន ហើយក៏ជារឿងធម្មតាសម្រាប់មនុស្សស្រីដែរ។ យ៉ាងណាមិញ ករណីខ្លះនៃការហើមពោះក៏អាចបង្កឡើងដោយរឿងច្រើនជាងការមករដូវទៅទៀត។ ចូរទៅជួបគ្រូពេទ្យឲ្យបានលឿនបើសិនជាការភើរបស់អ្នកកើតឡើងជាមួយនឹងការហើមពោះ ហើយឈឺពោះ ព្រោះវាប្រហែលជាជាប់ទាក់ទងនឹងការស្ទះពោះវៀនដែរ។ អ្នកក៏អាចនឹងមានបញ្ហាក្អួតទៀតផង។ 

ស្រកទម្ងន់ដោយមិនដឹងខ្លួន

តើអ្នកកំពុងតែស្រកទម្ងន់ដោយមិនដឹងខ្លួនដែរទេ? បើសិនជារឿងរឿងនេះកើតឡើងជាមួយនឹងការភើញឹកញាប់ វាប្រហែលជាជាប់ទាក់ទងនឹងការស្ទះពោះវៀនដែរហើយ។ យ៉ាងណាមិញ ក្នុងពេលដែលប្រព័ន្ធរំលាយអាហារធ្វើការមិនបានល្អជីវជាតិដែលត្រូវចូលទៅចិញ្ចឹមរាងកាយគឺមិនអាចធ្វើការបានពេញលេញទេ ដូច្នេះវានឹងធ្វើឲ្យស្រកទម្ងន់។ ករណីជំងឺរលាកពោះវៀនឈ្មោះថា Crohn’s Disease និងអាឡែហ្ស៊ីអាហារ គឺជាដើមហេតុចំបងបំផុតដែលនាំឲ្យស្រក់ទម្ងន់ដោយមិនបាច់ប្រឹង។ ករណីកម្រនោះគឺថា ការភើច្រើនដែលនាំឲ្យស្រកទម្ងន់ដែរនោះអាចជាសញ្ញាបញ្ជាក់អំពីមហារីកក្រពះ។ 

កើតឡើងជាមួយនឹងការឈឺដូចគេចាក់នៅឆ្អឹងជំនី

ការឈឺចាប់បែបនេះជាមួយនឹងភើញឹកញាប់អាចទាក់ទងនឹងក្លននៅសន្ទះទ្រូងខាងលើ។ វាគឺជាការលោយផ្នែកខាងលើនៃក្រពះឡើងទៅលើខុសធម្មតា។ ជំងឺនេះច្រើនតែជាប់ទាក់ទងនឹងការឈឺចាប់ដូចគេចាក់នៅឆ្អឹងជំនី។ យ៉ាងណាមិញ នៅពេលគ្រូពេទ្យរកឃើញជំងឺនេះគឺត្រូវការធ្វើការវះកាត់ភ្លាមៗតែម្តង។ 

ធ្វើឲ្យក្រហាយនៅបំពង់ករ

ការភើញឹកញាប់ដែលធ្វើឲ្យមានអារម្មណ៍ក្រហាយៗ ឬរលាកនៅបំពង់ករភាគច្រើនជាសញ្ញានៃការច្រាលអាស៊ីតពីក្រពះទៅវិញ។ រឿងនេះនឹងធ្វើឲ្យមានអារម្មណ៍ក្រហាយ ឬរលាកក្នុងដើមទ្រូង។ ករណីខ្លះ អាស៊ីតទាំងនេះច្រាលដល់បំពង់ករក៏អាចធ្វើឲ្យរលាកបំពង់ករដែរ៕