វាមិនមែនជារឿងអាថ៌កំបាំងឡើយដែលថា ការញ៉ាំទឹកដោះគោជាប្រចាំអាចជួយពង្រឹងដល់ភាពរឹងមាំរបស់ធ្មេញ និងឆ្អឹងបានដោយសារតែវាសម្បូរជាតិកាលស្យូម។ យ៉ាងណាមិញ ការញ៉ាំទឹកដោះគោមិនមែនជារឿងដែលមនុស្សគ្រប់គ្នាអាចធ្វើបានទាំងអស់នោះទេ។ បើសិនជាអ្នកជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលមិនអាចញ៉ាំទឹកដោះគោបាន យកល្អគួរតែជម្រើសរើសអាហារផ្សេងតែមានប្រសិទ្ធភាពដូចគ្នា នោះគឺបន្លែពណ៌បៃតងចាស់។
បន្លែពណ៌បៃតងចាស់ជាប្រភពជាតិកាលស្យូមបែបរុក្ខជាតិ ហើយវាក៏ល្អបំផុតសម្រាប់អ្នកញ៉ាំអាហារបួសដើម្បីទទួលបានឆ្អឹង និងធ្មេញរឹងមាំដែរ។ ប៉ុន្តែដោយសារតែអ្នកមិនមែនជាអ្នកញ៉ាំអាហារបួស មិនមែនមែនន័យថា អ្នកគួរតែទទួលបានជាតិកាលស្យូមពីប្រភពសត្វតែមួយមុខឡើយ ព្រោះការញ៉ាំបន្លែពណ៌បៃតងចាស់នឹងផ្តល់ជាអត្ថប្រយោជន៍ដល់សុខភាពជាច្រើនទៀតក្រៅពីពង្រឹងដល់សុខភាពធ្មេញ និងឆ្អឹង។
យោងទៅតាមអ្នកជំនាញខាងជីវជាតិបានឲ្យដឹងថា បន្លែពណ៌បៃតងចាស់មួយចំនួនដែលមានជាតិកាលស្យូមខ្ពស់ដូចជា ប្រូខូលី ស្ពៃប៉កចយ និងស្ពៃស្ពីណាច។ ចូរប្រាកដថា របបអាហាររាល់ថ្ងៃរបស់អ្នកផ្ទុកទោដោយបន្លែពណ៌បៃតងចាស់ផងដើម្បីជួយឲ្យឆ្អឹង និងធ្មេញមិនមានគ្រោះថ្នាក់។ យ៉ាងណាមិញ អ្នកដែលញ៉ាំបន្លែបៃតចចាស់ទៀងទាត់ មិនត្រឹមតែទទួលបានឆ្អឹង និងធ្មេញរឹងមាំទេ តែថែមទាំងជួយឲ្យប្រព័ន្ធបេះដូងសរសៃឈាម និងផ្លូវរំលាយអាហារមានសុខភាពល្អថែមទៀត៕