លេខនៃស្បែកជើងដែលអ្នកពាក់ក៏អាចប្រាប់ពីលាភសំណាងរបស់អ្នកបានដែរ។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីលាភសំណាងរបស់អ្នកដែលពាក់ស្បែកជើងលេខ៣៧វិញម្តង។ តើគេជាមនុស្សដែលមានសំណាងបែបណាទៅ?
អ្នកដែលពាក់ស្បែកជើងលេខ៣៧គឺមានតិច បើមនុស្សប្រុសគឺកាន់តែតិចទៅទៀត។ ប៉ុន្តែអ្នកដែលពាក់ស្បែកជើងលេខនេះ លាភសំណាងរបស់គេគឺមានលក្ខណៈខ្ពស់ណាស់។ គេជាមនុស្សដែលមាននិស្ស័យជាមួយអ្នកដទៃល្អណាស់ ដូចនេះនៅពេលដែលគេជួបប្រទះបញ្ហានឹងមានមិត្តភក្តិជួយជានិច្ច ហើយក្នុងមុខរបរគេក៏ល្អដូចគ្នាដែរ។ អ្នកដែលពាក់ស្បែកជើងលេខ៣៧នេះ គឺជាមនុស្សដែលមានចិត្តល្អ មិនមានចរិតក្រអើតក្រទម ហើយជាមនុស្សដែលខិតខំធ្វើការងារណាស់ ថែមទាំងមានចិត្តទូលាយទៀតផង។ នៅពេលអាយុ៤០ឆ្នាំមុខរបរគេនឹងអាចឡើងខ្ពស់បាន។ គេជាមនុស្សដែលមានលាភច្រើន មានជីវិតល្អ និងមានអាយុវែង៕