Join with Health.com.kh on Telegram

តម្រងនោមគឺជាសរីរាង្គដូចគ្រាប់សណ្តែកចំនួនពីរ ដែលមានសារៈសំខាន់ណាស់សម្រាបរាងកាយទាំងមូល ជាពិសេសវាមាននាទីបញ្ចេញជាតិពុល និងជួយដល់មុខងារសំខាន់ផ្សេងៗទៀតនៃរាងកាយ។ ជំងឺតម្រងនោមគឺជាបញ្ហាសុខភាពដ៏ធ្ងន់ធ្ងរមួយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការស្រាវជ្រាវបានបង្ហាញថា នៅសហរដ្ឋអាមេរិក មានអ្នកជំងឺប្រមាណជាង ២០លាននាក់ ដែលមានបញ្ហាខូចខាតមុខងាររបស់តម្រងនោម។ វិធីសាស្រ្តដើម្បីចៀសផុតអំពីបញ្ហានៅតម្រងនោមធ្ងន់ធ្ងរបាន គឺត្រូវសម្គាល់រោគសញ្ញាភ្លាមៗរបស់វាដូចជា៖

មានបញ្ហាលើការនោម

ទឹកនោមដែលមានពពុះ ចេះតែនោមញឹកនិងច្រើនដង នោមច្រើនៗជាងធម្មតា បរិមាណទឹកនោមតិចជាងធម្មតា ចេះតែចង់នោមតែគ្មានទឹកនោម ឈាមក្នុងទឹកនោម ទឹកនោមមានមេរោគ និងនោមមកក្រហាយៗ។

ហើម

ការហើម ជាពិសេសនៅមុខ កែងជើង ជើង ប្រអប់ជើង និងប្រអប់ដៃ ដោយសារតែតម្រងនោមអសមត្ថភាពបញ្ចេញជាតិទឹកពីក្នុងខ្លួន។

កង្វះគ្រាប់ឈាមឈាមឬអត់កម្លាំង

ការថយចុះរបស់មុខងារតម្រងនោមមានន័យថា ជាតិការថយចុះនូវការផលិតអ័រម៉ូន EPO (Erythropoietin) ដែលវាមាននាទីជួយឲ្យបង្កើនការផលិតសារធាតុដឹកនោមអុកស៊ីសែនក្នុងគ្រាប់ឈាមក្រហម។ ការដែលកម្រិតអុកស៊ីសែនចុះទាប អាចបណ្តាលឲ្យសាច់ដុំ និងសារីរាង្គផ្សេងទៀតកង្វះការផ្គត់ផ្គង់អុកស៊ីសែន ជាហេតុនាំឲ្យអស់កម្លាំងខ្លាំង និងកង្វះគ្រាប់ឈាម។

ឡើងកន្ទួលរមាស់

ការកើនឡើងនៃកាកសំណល់ក្នុងខ្លួនច្រើនពេក ដោយសារតែតម្រងនោមអសកម្ម វានឹងធ្វើឲ្យរបកស្បែក និងរមាស់ស្បែកបាន។ 

ក្លិនមាត់អាក្រក់

ការដែលមានរសជាតិក្នុងមាត់ដូចជាដែកៗ គឺដោយសារតែការកើនឡើងនៃជាតិពុលក្នុងឈាមច្រើនពេក ហើយវាក៏នាំឲ្យស្រកទម្ងន់បានដែរ។ 

គិតអ្វីមិនចេញ

ការកង្វះអុកស៊ីសែនទៅចិញ្ចឹមខួរក្បាលនាំឲ្យមានបញ្ហាច្រើនដូចជា បាត់បង់ការចងចាំ កង្វះការផ្ចង់អារម្មណ៍ និងវិលមុខជាដើម។

ឈឺខ្នង

ទោះបីជារឿងនេះកម្រនឹងកើតមានក៏ដោយ ប៉ុន្តែករណីជំងឺពងគីសច្រើនគ្រាប់ក្នុងតម្រងនោម (PKD) អាចបណ្តាលឲ្យមានការឈឺចាប់នៅខ្នងផ្នែកខាងលើដែរ។ 

ចង្អោ

ការដែលមានចំនួនជាតិពុលក្នុងឈាមច្រើននឹងធ្វើឲ្យមានអារម្មណ៍ចង្អោ និងក្អួតកើតមាន

ពិបាកដកដង្ហើម

រឿងនេះដោយសារតែការថយចុះនៃអុកស៊ីសែនក្នុងគ្រាប់ឈាម និងការចាលជាតិទឹកច្រើនក្នុងសួត

គ្រុនញ៉ាក់

ករណីកង្វះគ្រាប់ឈាម វានឹងធ្វើឲ្យមានអារម្មណ៍ត្រជាក់ក្នុងខ្លួនខ្លាំង ហើយអ្នកជំងឺច្រើនតែប្រាប់ថា ពួកគេតែងតែគ្រុនញ៉ាក់នៅពេលស្ថិតក្នុងស្ថានភាពក្តៅក៏ដោយ៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)