យើងទាំងអស់គ្នាសុទ្ធតែដឹងហើយថា អាការៈភ្លាមៗនៃការរ៉ាំងរដូវដូចជា ក្តៅពេញខ្លួន ស្ងួតទ្វារមាស អារម្មណ៍មិនល្អ និងខ្សោយចំណង់ផ្លូវភេទ សុទ្ធតែកើតមានជាញឹកញាប់ខ្លាំងណាស់។ យ៉ាងណាមិញ មានស្រ្តីរ៉ាំងរដូវច្រើនណាស់ដែលមានអាការៈលើសលុប និងច្រើនជាងអ្វីដែលនិយាយខាងលើនេះទៅទៀត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពីអាការៈមិនធម្មតាមួយចំនួននៃការរ៉ាំងរដូវរបស់ស្រ្តី ដែលវាកើតឡើងទាំងផ្លូវកាយ និងផ្លូវចិត្តឯណោះ។
ស្បែកនិងសក់ប្រែប្រួល
ក្នុងពេលរ៉ាំងរដូវ ស្រ្តីភាគច្រើននឹងត្អូញត្អែរអំពីសក់ដែលកាន់តែស្តើងទៅៗ និងស្ងួតស្បែកក្បាល ដែលករណីទាំងនេះបង្កឡើងដោយការថយចុះនៃអ័រម៉ូនអេស្ត្រូជែន និងប្រូជេស្តេរ៉ូនតែម្តង។ ជាមួយគ្នានេះដែរ ការថយចុះលំហូរឈាមទៅចិញ្ចឹមស្បែកក៏អាចធ្វើឲ្យស្បែកខ្សោះជាតិទឹកកាន់តែខ្លាំងដែរ។ ដោយសារតែអ័រម៉ូនភេទស្រីថយ និងអ័រម៉ូនភេទប្រុសកើនឡើងក្នុងពេលរ៉ាំងរដូវ ដូច្នេះពួកគាត់អាចនឹងមានការដុះរោមច្រើនដែរ ជាពិសេសពុកមាត់ ពុកចង្កា និងថ្ពាលជាដើម។
ឈឺសន្លាក់និងសាច់ដុំ
អាការៈធម្មតាមួយនៃការរ៉ាំងរដូវគឺការហើម គាំង និងឈឺសន្លាក់។ ជាធម្មតា ការឈឺចាប់នឹងកាន់តែធ្ងន់ទៅៗនៅពេលព្រឹក។ ការឈឺសន្លាក់ក្នុងពេលរ៉ាំងរដូវបែបនេះក៏មានប៉ះពាល់ដល់ខ្នង សន្លាក់ត្រគាក និងជង្គង់ដែឬ។ ថ្វីបើអ័រម៉ូនអេស្ត្រូជែនដើរតួនាទីដ៏សំខាន់ជួយឲ្យឆ្អឹងមានសុខភាពល្អក៏ដោយ តែយន្តការពិតប្រាកដរបស់វាគឺមិនទាន់ដឹងច្បាស់លាស់នៅឡើយទេ។
ញ័របេះដូង
ការដែលបេះដូងដើរញ៉ាប់ (បេះដូងលោងរហូតដល់ ២០០ដងក្នុងមួយនាទី) គឺជាអាការៈមួយនៃការត្រៀមរ៉ាំងរដូវ និងរ៉ាំងរដូវ។ វាគឺជាហេតុផលមួយដែលនាំឥ្យមានការឡើងចុះៗនៃអ័រម៉ូនដ៏ធ្ងន់ធ្ងរមួយ។ សម្រាប់ស្រ្តីភាគច្រើន ការញ័របេះដូងត្រូវបានឃើញក្នុងពេល ឬក្រោយពីមអាការៈក្តៅពេញខ្លួន។
ឈឺក្បាល
បើសិនជាអ្នកឈឺក្បាលដោយសារតែអ័រម៉ូន អ្នកប្រហែលជាអាចបាត់ទៅវិញក្នុងពេលរ៉ាំងរដូវ។ យ៉ាងណាមិញ សម្រាប់ស្រ្តីខ្លះ ការឈឺក្បាលនឹងកាន់តែធ្ងន់ធ្ងរទៅវិញនៅពេលពួកគេរ៉ាំងរដូវ។ នេះដោយសារតែការធ្លាក់ចុះខ្លាំងនឹងអ័រម៉ូនអេស្ត្រូជែន និងបង្កជាការឈឺក្បាលបែបនេះតែម្តង។
គេងមិនលក់
ក្នុងពេលរ៉ាំងរដូវ ក្រពេញអូវ៉ែនឹងបន្ថយការផលិតអ័រម៉ូនភេទស្រ្តីបន្តិចម្តងៗ ដូច្នេះវានឹងបន្ថយសកម្មភាពជំរុញដល់ការងងុយគេ រហូតដល់គេងមិនលក់តែម្តង។ ក្រៅពីនេះ ការក្តៅពេញខ្លួននឹងធ្វើឲ្យបែកញើសខ្លាំង និងឡើងសីតុណ្ហភាពក្នុងខ្លួន ដែលគ្រប់គ្រាន់នឹងរំខានដល់ការគេងហើយ។
ឡើងទម្ងន់
មែនហើយ ការរ៉ាំងរដូវក៏នាំឲ្យឡើងទម្ងន់ដែរ ជាពិសេសការធាត់នៅជុំវិញចង្កេះ និងពោះតែម្តង។ នេះដោយសារតែ ការថយចុះនៃអ័រម៉ូនអេស្ត្រូជែន ការបាត់បង់សាច់ដុំ និងកត្តារបៀបរស់នៅដូចជារបបអាហារ និងការហាត់ប្រាណ។ បើសិនជាមិនខ្វល់ខ្វាយអំពីរឿងនេះទៀត វានឹងកាន់តែពិបាកគ្រប់គ្រងទម្ងន់ថែមទៀត។
នោមដោយមិនដឹងខ្លួន
នៅពេលអ្នកឈានដល់វ័យរ៉ាំងរដូវហើយ កម្រិតអ័រម៉ូនអេស្ត្រូជែនក្នុងរាងកាយនឹងថយចុះបន្តិចម្តងៗ ជាហេតុនាំឲ្យសាច់ដុំនៅអាងត្រគាកកាន់តែខ្សោយ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ដូច្នេះអ្នកពិតជាពិបាកក្នុងការគ្រប់គ្រងប្លោកនោម និងការនោមខ្លាំងណាស់៕