ជំងឺរលាកក្នុងអាងត្រគាកបើសិនជាមិនព្យាបាលទេ បាក់តេរីនឹងបង្កើនកូនចៅរបស់វា ហើយរាលដាលដល់ស្បូន មាត់ស្បូន បំពង់ដៃស្បូន ក្រពេញអូវ៉ែ និងប្លោកនោមបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការយល់ដឹដងអំពីរោគសញ្ញារបស់វាអាចជួយអ្នកការពារការបង្ករោគកុំឲ្យរាលដាលបាន ហើយក៏បន្ថយឱកាសនៃការអត់កូននៅថ្ងៃក្រោយបានដែរ។
ការរលាកនៅទ្វារមាស
រោគសញ្ញាចំបងបំផុត និងដំបូងគេនៃការបង្ករោគនៅទ្វារមាសនោះគឺ ការរមាសនៅទ្វារមាស ដែលវាគ្រប់គ្រាន់នឹងធ្វើឲ្យអ្នកគេងមិនបាននៅពេលយប់តែម្តង។ បើសិនជាវាគឺការបង្ករោគដោយមេរោគផ្សិតវិញ វាក៏អាចបណ្តាលឲ្យរមាស់កាន់តែខ្លាំងដែរបើសិនជាទុកយូរមិនព្រមព្យាបាល។
ហូរទឹករំអិលតាមទ្វារមាស
ទឹករំអិលដែលមានក្លិនស្អុយច្រើនតែជាសញ្ញានៃការបង្ករោគ ហើយបើសិនជាវាកើតឡើងជាមួយនឹងការរមាស់ទ្វារមាសទៀត នោះអាចបញ្ជាក់ថាជាជំងឺរលាកក្នុងអាត្រគាកហើយ។ កាលណាការបង្ករោគកាន់តែធ្ងន់ ការហូរទឹករំអិលពីទ្វារមាសកាន់តែច្រើន ហើយមានពណ៌បៃតង លឿង ខាប់ និងមានសភាពល្អក់។
ឈឺពោះផ្នែកខាងក្រោម
ការឈឺចាប់ក្នុងអាងត្រគាកគឺជាសញ្ញាមួយនៃការរលាកក្នុងតំបន់អាងត្រគាកហើយ។ វាអាចជាការរមាសក្នុងទ្វារមាសក្រោយពីរួមភេទរួច ឬឈឺចាប់ក្នុងពោះផ្នែកខាងក្រោម ដូច្នេះអ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យភ្លាម។
ធ្លាក់ឈាមនៅចន្លោះពេលមករដូវ
ការមករដូវមិនទៀងគឺជាសញ្ញាសំខាន់មួយដែលបញ្ជាក់ថាជាការរលាកក្នុងតំបន់អាងត្រគាក។ បើសិនជាការបង្ករោគប៉ះពាល់ទៅលើទ្វារមាស ស្បូន ឬក្រពេញអូវ៉ែ ការធ្លាក់ឈាមរដូវនៅចន្លោះពេលមករដូវគឺជាសញ្ញាដំបូងដែលអ្នកត្រូវចាប់អារម្មណ៍។
ក្តៅខ្លួន
ទោះបីជាការក្តៅខ្លួនស្ទិញៗក៏ដោយ ក៏វាអាចបញ្ជាក់ថាមានអ្វីមួយខុសប្រក្រតីនៅក្នុងរាងកាយហើយ។ ដូច្នេះបើសិនជាអ្នកមានបញ្ហាក្តៅខ្លួនជាមួយនឹងឈឺពោះខ្លាំងក្លា ឬរមាស់ក្នុងទ្វារមាសទៀតនោះ វាគឺជាសញ្ញាមួយនៃការរលាកក្នុងអាងត្រគៀកហើយ។
ក្អួត
ទោះបីជាការក្តៅខ្លួន និងក្អយតគឺជាសញ្ញាកើតមានជាញឹកញាប់នៃការបង្ករោគគ្រប់ប្រភេទក៏ដោយ តែការចង្អោ ឬក្អួតគឺជាសញ្ញាដំបូងបំផុតនៃការរលាក។ ដូច្នេះចូរពិគ្រោះជាមួយគ្រូពេទ្យផងបើសិនជាអ្នកមានបញ្ហាក្អួតជាមួយគ្នានឹងឈឺពោះដែរ។
ហូរឈាមក្រោយរួមភេទរួច
ករណីខ្លះ ការហូរឈាមក្រោយពីរួមភេទរួចអាចបញ្ជាក់ថាមានការបង្ករោគ ជាពិសេសការរលាកក្នុងអាងត្រគាកហើយ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) បើសិនជារឿងនេះកើតឡើងមែន ចូរតមការរួមភេទ ហើយពិគ្រោះជាមួយគ្រូពេទ្យឲ្យបានលឿន៕