អស់រយៈពេលច្រើនឆ្នាំមកហើយ ដែលស្លឹកម្លូរតែងតែជាចំណីទំពារលេងរបស់ប្រជាជនខ្មែរយើង ជាពិសេសចាស់ៗតែម្តង ដោយមិនថាប្រុសឬស្រីឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែដល់ពេលសម័យបច្ចុប្បន្នវិញ ដូចជាមិនសូវមាននរណាចូលចិត្តញ៉ាំស្លឹកម្លូលេងទៀតណាស់។
កាលពីជំនាន់មុន មិនទាន់មាននរណាដឹងច្បាស់អំពីអត្ថប្រយោជន៍របស់ស្លឹកម្លូរទេ តែអ្វីដែលដឹងច្បាស់នោះគឺ ការទំពារស្លឹកម្លូរជួយឲ្យធ្មេញរឹងមាំល្អប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលគេមិនថ្លាប់ដឹងនោះគឺថា ស្លឹកម្លូផ្ទុកទៅដោយ វីតាមីន C កាលស្យូម Thiamin, Niacin, Riboflavin និង Carotene។ ការសិក្សាបានបង្ហាញថា ស្លឹកម្លូមានសមត្ថភាពប្រឆាំងនឹងជំងឺមហារីក ព្រមទាំងមានប្រយោជន៍ចំពោះសុខភាពច្រើនទៀតដូចជា៖
បំបាត់ការឈឺចាប់
- លាបស្លឹកម្លូដែលកិនរួចទៅលើកន្លែងដែលឈឺចាប់
- ទំពារស្លឹកម្លូ និងលេបទឹករបស់វាអាចជួយបំបាត់ការឈឺចាប់ពីខាងក្នុង
- ការស្អំស្លឹកម្លូនៅលើដំបៅក៏ជួយឲ្យរបួសឆាប់ជាដែរ
- ការលាយទឹកស្លឹកម្លូជាមួយប្រេងដូង ហើយយកវាមកម៉ាស្សាលើសន្លាក់ និងសាច់ដុំដែលឈឺក៏មានប្រសិទ្ធភាពបំបាត់ការឈឺចាប់ដែរ
- យកទឹកស្លឹកម្លូមកត្រដុសថ្នមៗលើថ្ងាស អាចព្យាបាលការឈឺក្បាលបាន
ជំនួយដល់ការរំលាយអាហារ
- ស្លឹកម្លូមានកម្រិត pH ណឺត ដែលអាចជួយព្យាបាលការឈឺក្រពះ និងមានសារធាតុអង់ទុកស៊ីដង់ដែលអាចកំចាត់រ៉ាឌីកាលសេរីពីក្នុងខ្លួនបានទៀត
- ការញ៉ាំទឹកស្លឹកម្លូរាល់ថ្ងៃនៅពេលពោះទទេអាចបង្ការការទល់លាមកបាន
- ការដាំទឹកដោយដាក់ស្លឹកម្លូជាមួយនឹងម្រេចខ្មៅ ឲ្យពុះហើយច្រោះយកទឹករបស់វាមកទទួលទាន អាចជួយព្យាបាលបញ្ហាក្រពះមិនស្រួលលើកុមារបាន
- ស្លឹកម្លូជួយបង្កើនរបត់ឈាមរត់ និងលំហូរជាតិប្រូតេអ៊ីន និងជីវជាតិផ្សេងៗក្នុងរាងកាយ
- ការទំពារស្លឹកម្លូជាទៀងទាត់ជួយព្យាបាលអាការៈឈឺក្រពះបាន
ជួយឲ្យដង្ហើមស្រស់ស្រាយ
- ការទំពារស្លឹកម្លូ នឹងអាចសម្លាប់មេរោគដែលមានក្នុងមាត់ សម្អាតមាត់ បង្ការជំងឺពុកធ្មេញ និងពង្រឹងដល់សុខភាពអញ្ចាញធ្មេញទៀត
- បើសិនជាអាច ចូរលាយប្រេងស្លឹកម្លូមួយដំណក់ ជាមួយទឹកក្តៅឧណ្ហៗ ហើយយកវាមកខ្ពុរក្នុងមាត់ដើម្បីបង្ការការបង្ករោគក្នុងមាត់។
អ្វីដែលប្រុងប្រយ័ត្នខណៈពេលកំពុងតែប្រើប្រាស់ស្លឹកម្លូ
- សម្រាប់អ្នកដែលមានជំងឺដំបៅក្រពះ ឈឺក្បាលបែបប្រកាំង កើតកន្ទាលត្រអាក ជំងឺរបេង ឆ្គួតជ្រូក និងបញ្ហាផ្លូវចិត្តផ្សេងៗទៀតមិនគួរណាប្រើប្រាស់ស្លឹកម្លូនេះឡើយ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ការដែលប្រើស្លឹកម្លូដែលចាស់ពេក ក៏មិនសូវមានប្រសិទ្ធភាពដូចអ្វីដែលបាននិយាយខាងលើដែរ
- បើសិនជាអ្នកមានបញ្ហាសុខភាពណាមួយ ចូរពិគ្រោះជាមួយគ្រូពេទ្យជាមុនសិនថា តើអ្នកស័ក្តិសមនឹងសកល្បងប្រើប្រាស់ស្លឹកម្លូនេះឬអត់៕