Join with Health.com.kh on Telegram

កាលណាកូនដល់អាយុចូលរៀនហើយ វាពិតជារឿងមួយធូរស្រាលក្នុងអារម្មណ៍របស់ឪពុកម្តាយណាស់ ព្រោះមិនចាំបាច់ពិបាកនៅតាមមើលបន្តទៀត ប៉ុន្តែវាគឺជាគំនិតមួយខុសហើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាយ៉ាងណាក៏ដោយ កូនដែលចាប់ផ្តើមចេញទៅរៀននៅសាលា មានន័យថាគេត្រូវការប្រើជីវិតរស់នៅក្រៅផ្ទះដើម្បីស្វែងយល់អំពីទិដ្ឋភាពនៅពិភពមួយផ្សេងក្រៅពីរង្វង់គ្រួសារដោយខ្លួនឯង បង្កើតមិត្តភក្តិ និងអភិវឌ្ឈន៍បុគ្គលិកលក្ខណៈរបស់ខ្លួន។ យ៉ាងណាមិញ ឪពុកម្តាយគួរតែយល់ថា កូនរបស់ខ្លួនអាចនឹងមានបញ្ហាច្រើននៅពេលចាប់ផ្តើមចូលរៀនបែបនេះ ហើយក៏មានរឿងមួយចំនួនដែលពួកគេគួរយល់ដឹងកាន់តែច្រើននៅពេលនេះដែរដូចជា៖

អនាម័យ

ក្នុងពេលកូននៅតូច អ្នកតែងតែលាងសម្អាតនៅរបស់គ្រប់យ៉ាងដែលកូនអ្នកលេង ព្រោះរបស់អស់ទាំងនោះអាចនឹងត្រូវបានកូនតូចៗរបស់អ្នកចាប់ដាក់ចូលក្នុងមាត់បៀមលេងបាន។ ដូច្នេះបើសិនវាមិនស្អាតទេនោះ វាអាចនឹងបង្កជំងឺដល់ពួកគេបាន។ ប៉ុន្តែដល់ពេលពួកគេចូលរៀន គ្រូបង្រៀន និងសិស្សផ្សេងៗទៀតអាចនឹងការអនុវត្តអនាម័យល្អដូចគ្នាដែរទេ? ហេតុដូច្នេះហើយ វាគឺជារឿងដែលអ្នកគួរតែគិតទុកសិនមុននឹងចាប់ផ្តើមឲ្យគេចូលរៀននៅសាលា។

អត្តចរឹក

ពេលនៅផ្ទះ អ្នកអាចប្រើពាក្យសុភាពៗប្រាប់ពួកគេដូចជា “សុំទោស អរគុណ…” ជាដើម ហើយអ្នកក៏បានដឹងថា គេនឹងមានអត្តចរឹកត្រឹមត្រូវនៅពេលរៀនចេះប្រើភាសាខាងលើនេះ ប៉ុន្តែការមានទំនាក់ទំនងជាមួយក្មេងៗវ័យដូចគ្នាដែលមានអត្តចរឹកខុសៗគ្នាវិញនោះ វាពិតជាអាចជះឥទ្ធិពលមិនល្អខ្លះដល់ពួកគេបាន។ ដូច្នេះដើម្បីចៀសវាងកូនមានអត្តចរឹកមិនល្អ យកល្អគួរតែព្យាយាមបង្កើតការទំនាក់ទំនង និងនិយាយស្តីពាក្យល្អជាមួយគេឲ្យបានច្រើន និងប្រាប់ពីរបៀបនៃការរាប់អានមិត្តភក្តិថ្មីៗផង។ 

ភាសា

សព្វថ្ងៃនេះ ក្មេងៗភាគច្រើនគឺមានឥទ្ធិពលខ្លាំងណាស់ក្នុងការចាប់យកជំនាញនិយាយភាសាបរទេស ប៉ុន្តែបើសិនជាគ្រូដែលបង្រៀននោះមិនមានការចេះដឹងគ្រប់គ្រាន់ នោះជំនាញភាសាបរទេសដែលកូនទទួលបាននឹងរកការប៉ះពាល់ជាមិនខាន។ 

ចូលចិត្តសម្លុតគេ

ការឈ្លោះគ្នាគឺជាផ្នែកមួយនៃជីវិតកុមារភាព ប៉ុន្តែការចូលចិត្តប្រើវិធីនិយាយសម្លុតគេ ឬស្រែកខ្លាំងៗដាក់គេជាអ្វីទៅ? នៅពេលកូនចូលរៀន គេអាចនឹងក្លាយទៅជាក្មេងដែលចូលចិត្តស្រែកខ្លាំងៗដាក់គេ ឬជាជនរងគ្រោះដោយសារតែអត្តចរឹកបែបនេះពីក្មេងដទៃ។ ហេតុដូច្នេះហើយ យកល្អគួរតែជ្រើសរើសសាលាណាដែលមានបុគ្គលិកទទួលខុសត្រូវខ្ពស់អំពីរឿងនេះដើម្បីបញ្ចៀស។ 

សន្តិសុខ

អ្វីដែលឪពុកម្តាយគួរយល់ដឹងនោះគឺថា តើសាលាដែលអ្នកបញ្ជូនកូនទៅរៀននោះមានសុវត្ថិភាពប៉ុណ្ណា និងមានបំពាក់កាំមេរ៉ាសុវត្ថិភាពដែរទេ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)នៅពេលកូនតូចៗរបស់អ្នកទៅរៀននៅទីនោះ ជាពិសេសក្មេងដែលមិនទាន់ចេះនិយាយបានច្រើន ឬមានទំនាក់ទំនងជាមួយគ្រូវបានល្អ ភាពសុវត្ថិភាពគួរតែជាក្តីបារម្ភដ៏ចំបងដែលអ្នកគួរតែស្វែងយល់ឲ្យបានផង៕