ប្រសិនជាអ្នកចង់ធ្វើឲ្យមុខរបរអ្នកដើរយ៉ាងជោគជ័យ អ្នកអាចអនុវត្តតាមវិធីទាំងឡាយខាងក្រោមនេះបាន។ តើមានអ្វីខ្លះទៅ?

1.    អ្នកគួរតែកំណត់គោលដៅរបស់អ្នកឲ្យបានច្បាស់។ នៅពេលដែលមានគោលដៅ អ្នកនឹងអាចរកឃើញយុទ្ធសាស្ត្រ ដើម្បីជាផ្លូវនាំអ្នកដើរទៅរកគោលដៅមួយនោះ។ ដូចនេះ គោលដៅអ្នកត្រូវតែមានភាពច្បាស់ និងជាក់លាក់ ដើម្បីឲ្យផលិតផលអ្នកអាចលក់ដាច់នៅទីផ្សារ។

2.    ក្រៅពីគោលដៅ គុណភាពរបស់ទំនិញក៏សំខាន់ដែរ ព្រោះអតិថិជនគឺត្រូវការទំនិញដែលមានគុណភាពល្អ។ ដូចនេះ អ្នកគួរតែរកវិធីដើម្បីបំពេញតម្រូវការមួយនេះរបស់អតិថិជន ទើបអាចធ្វើឲ្យផលិតផលអ្នកដើរនៅទីផ្សារ។

3.    បន្ទាប់ពីគុណភាពល្អហើយ របៀបវេចខ្ចប់ក៏ត្រូវតែធ្វើយ៉ាងណាឲ្យមានភាពទាក់ទាញដែរ ព្រោះរូបរាងខាងក្រៅអាចទាក់ទាញអតិថិជនយ៉ាងច្រើនឲ្យស្គាល់ផលិតផលអ្នក។ ដូចនេះ អ្នកមិនខ្លាចលក់មិនដាច់នោះទេ។

4.    ចុងក្រោយអ្នកគួរតែធ្វើយ៉ាងណាឲ្យទាក់ទាញបានអតិថិជនដែលស្រឡាញ់ស្មោះស្ម័គ្រនឹងផលិតផលអ្នក ព្រោះអតិថិជនបែបនេះ ជាបុគ្គលដែលអាចជួយណែនាំអតិថិជនថ្មីដើម្បីឲ្យមកទិញផលិតផលអ្នក។ ដូចនេះ អ្នកគួរតែរក្សាអតិថិជនបែបនេះឲ្យជាប់ ទើបអ្នកអាចចំណេញបានច្រើនពីមុខរបរមួយនេះ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង