ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមុខសញ្ញាដែលបង្ហាញអ្នកថា សួតអ្នកកំពុងតែមានបញ្ហា។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- នៅពេលដែលសួតអ្នកមានបញ្ហា នោះនឹងអាចធ្វើចលនាតិចជាងមុន។ ដូចនេះ អ្នកអាចសាកល្បងដកដង្ហើមវែង ហើយទប់ដង្ហើមរបស់អ្នក ដោយមើលថាអ្នកអាចអត់ដង្ហើមហួសពី៤០វិនាទីទេ។ បើអាចនោះសួតអ្នកដំណើរការធម្មតា ប៉ុន្តែបើមិនអាចទេ នោះសួតអ្នកកំពុងតែមានបញ្ហា។
- ប្រសិនជាអ្នកមានអារម្មណ៍ថាពិបាកដកដង្ហើម ហើយថប់ៗដង្ហើម អ្នកគួរតែទៅមន្ទីរពេទ្យពិនិត្យសួត ព្រោះសួតអ្នកអាចនឹងកើតមានបញ្ហា។
- នៅពេលដែលអ្នកក្អកក្នុងរយៈពេលវែង ហើយមិនបានធូលស្បើយសោះ អ្នកគួរតែប្រយ័ត្នពីសុខភាពសួតរបស់អ្នក ព្រោះអាចកើតមានបញ្ហាហើយ។ បើអ្នកមិនប្រយ័ត្ន នោះនឹងអាចកាន់តែធ្ងន់ធ្ងរបាន។
- នៅពេលដែលមុខអ្នកប្រែជាស្លេកស្លាំង មិនមានពណ៌សោះ អ្នកគួរតែប្រយ័ត្នពីសួតរបស់អ្នក ព្រោះវាអាចជាកត្តាធ្វើឲ្យទឹកមុខអ្នកប្រែប្រួលបាន។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីមុខសញ្ញាទាំងនេះ ទើបអាចការពារសួតអ្នកបានយ៉ាងល្អ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)