ខួរក្បាលគឺជាសរីរាង្គដ៏ស្មុគស្មាញបំផុតក្នុងរាងកាយមនុស្សយើង។ វាគឺជាមជ្ឈមណ្ឌលនៃការរៀនសូត្រ និងទទួលខុសត្រូវលើដំណើរការណ៍ទទួលដំណឹង និងផ្តល់ការឆ្លើយតបរបស់រាងកាយផង។ ខួរក្បាលរបស់យុវវ័យគឺកំពុងតែលូតលាស់ ថ្វីបើវានៅតែជារឿងពិបាកយល់ដឹងក៏ដោយ។ 

ខាងក្រោមនេះគឺជាការពិតមួយចំនួនអំពីខួរក្បាលរបស់មនុស្សវ័យក្មេង៖

  • សម្រាប់ស្រ្តី ខួរក្បាលគេនឹងលូតលាស់ក្នុងទំហំពេញលេញក្នុងអាយុប្រហែល ១១ឆ្នាំ ខណៈពេលបុរសវិញអាយុប្រហែល ១៤ឆ្នាំ។ 
  • ខណៈពេលដែលខួរក្បាលប្រហែលជាមិនលូតលាស់ក្នុងពេលភ្លាមៗពេលឈានចូលវ័យជាយុវវ័យ តែវានឹងបន្តលូតលាស់រហូតដល់អាយុ ២០ក្រាស។ 
  • ផ្នែកខាងមុខរបស់ខួរក្បាលដែលគេហៅថា Prefrontal Cortex គឺជាកន្លែងចុងក្រោយបង្អោះដែលត្រូវលូតលាស់។ វាទទួលខុសត្រូវលើការរៀបចំគម្រោង ការផ្តល់អ្វីដែលជាអតិភាព និងគ្រប់គ្រងជីពចរ។ 
  • ការប្រែប្រួលរបស់ខួរក្បាលដែលកំពុងតែលូតលាស់ប្រហែលជាជួយពន្យល់បានថាហេតុអ្វីបានជាជំងឺផ្លូវចិត្តមួយចំនួនមិនបាត់ទៅវិញរហូតដល់វ័យជំទង់៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង