ផ្លែម្នាស់គឺជាផ្លែឈើក្នុងតំបន់ត្រូពិកមួយប្រភេទដែលសម្បូរទៅដោយអង់ស៊ីម វីតាមីន និងអង់ទីអុកស៊ីដង់។ វាប្រហែលជាជួយប្រឆាំងនឹងជំងឺមហារីក បន្ថយការរលាក ជួយដល់បញ្ហាក្រពះមិនកិន និងរឿងជាច្រើនទៀត។ 

ការរលាកសន្លាក់

ផ្លែម្នាស់ផ្ទុកទោដោយវីតាមីន C ដែលត្រូវបានគេស្គាល់ថាជួយពង្រឹងដល់មុខងារប្រព័ន្ធភាពស៊ាំ។ វាក៏មានអង់ស៊ីមមួយឈ្មោះថា Bromelain ដែលផ្ទុកដោយសារធាតុប្រឆាំងការរលាកដែលអាចជួយបន្ថយការហើមរបស់សន្លាក់ដែលជាប់ទាក់ទងនឹងជំងឺរលាកសន្លាក់ប្រភេទ Rheumatoid Arthritis ដែរ។ 

មហារីក

ផ្លែម្នាស់គឺជាប្រភពដ៏ល្អមួយនៃអង់ទីអុកស៊ីដង់វីតាមីន C ដែលអាចជួយប្រឆាំងការកើតជារ៉ាឌីកាលសេរី ហើយវាក៏ត្រូវបានគេស្គាល់ថាធ្វើឲ្យកើតជាជំងឺមហារីកដែរ។ របបអាហារដែលសម្បូរសារធាតុ Beta-carotene ដើរតួនាទីមួយលើការប្រឆាំងនឹងជំងមហារីកក្រពេញប្រូស្តាត។ សារធាតុមួយនេះត្រូវបានគេរកឃើញច្រើនក្នុងផ្លែម្នាស់ដែរ។ 

សម្រួលដល់ការរំលាយអាហារ

ដោយសារតែជាតិទឹក និងជាតិសរសៃរបស់វា ផ្លែម្នាស់នឹងជួយជម្រុញដល់ការបន្ទោបង់ទៀងទាត់ រំលាយអាហារផ្តល់សុខភាព និងបង្ការការទល់លាមកផង។ 

ជំងឺទឹកនោមផ្អែម

ការសិក្សាបានឲ្យដឹងថា អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី១ និងអ្នកដែលញ៉ាំអាហារមានជាតិសរសៃខ្ពស់គឺមានជាតិស្ករក្នុងឈាមចុះទាប ខណៈពេលដែលអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី២ ប្រហែលទទួលបានការពង្រឹងដល់ជាតិខ្លាញ់ក្នុងឈាម ជាតិស្ករក្នុងឈាម និងអាំងស៊ុយលីន។ 

ល្អចំពោះស្បែក

វីតាមីន C ក្នុងផ្លែម្នាស់គឺជាទម្រងធម្មជាតិ ដែលអាចជួយប្រឆាំងនឹងការខូចខាតរបស់ស្បែកអាចបង្កឡើងដោយការបំពុលបរិយកាស ព្រះអាទិត្យ ហើយវាក៏ជួយសម្រួលដល់រូបរាងទាំងមូលរបស់ស្បែក ព្រមទាំងបន្ថយភាពជ្រីវជ្រួញទៀត។ ជាមួយគ្នានេះដែរ វីតាមីន C ដើរតួនាទីដ៏សំខាន់មួយក្នុងការបង្កើតកូឡាជែន សម្រាប់ទ្រទ្រង់សុខភាពស្បែកទាំងមូល៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង