ខណៈដែលអ្នកខ្លះព្យាយាមឥតឈប់ដើម្បីអាចស្រកទម្ងន់ អ្នកដទៃទៀតបែរជាពិបាកនឹងឡើងទម្ងន់ទៅវិញ។ គួរឱ្យអស់សំណើចណាស់ដែលអាហារកញ្ចប់ ឬអាហារមានផ្ទុកជាតិខ្លាញ់មិនល្អគ្មានប្រសិទ្ធិភាពចំពោះអ្នកដែលមិនអាចកើនទម្ងន់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណា ការចង់កើនទម្ងន់ និងឡើងសាច់ដុំគ្មានអ្វីពិបាកសោះឡើយ! ដំណោះស្រាយ គឺសាមញ្ញមែនទែន ដោយគ្រាន់តែទទួលទានអាហារមានផ្ទុកជាតិខ្លាញ់ល្អៗ និងប្រូតេអ៊ីនជាការស្រេច។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរទទួលទាន ដើម្បីកើនទម្ងន់ និងឡើងសាច់ដុំឆាប់រហ័ស ៖

១. បឺរសណ្ដែកដី

បឺរសណ្ដែកដីធម្មជាតិមានផ្ទុកជាតិខ្លាញ់សុខភាពល្អនិងប្រូតេអ៊ីនដែលជួយឱ្យអ្នកឆាប់ឡើងទម្ងន់ដូចប្រាថ្នា។ ត្រឹមតែ ១ ស្លាបព្រាបាយនៃបឺរសណ្ដែកដីសុទ្ធមានផ្ទុកកាឡូរីដល់ទៅ ១០០ កាឡូរី ៤ ក្រាមនៃប្រូតេអ៊ីន សារធាតុ Folate វីតាមីន​ B3 វីតាមីន E និងម៉ាញ៉េស្យូម។

២. បឺរ

សម្រាប់អ្នកដែលចង់ឡើងទម្ងន់ គួរព្យាយាមបន្ថែមបឺរក្នុងរបបអាហារប្រចាំថ្ងៃ។ ក្រៅពីមានរសជាតិឆ្ងាញ់ហើយនោះ បឺរមានផ្ទុកជាតិខ្លាញ់ ៨១ ក្រាមក្នុង ១០០ ក្រាម។ ទោះជាយ៉ាងណាកុំទទួលទានច្រើនពេកចៀសវាងបញ្ហាសុខភាពផ្សេងទៀត។

៣. ទឹកដោះគោស្រស់

ទឹកដោះគោ គឺមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីន, ជាតិស្ករ និងជាតិខ្លាញ់ ក៏ដូចជាកាល់ស្យូម និងវិតាមីនល្អៗ។ ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា ការទទួលទានទឹកដោះគោគ្មានជាតិខ្លាញ់ ក្រោយធ្វើលំហាត់ប្រាណជួយបង្កើនសាច់ដុំឱ្យកាន់តែមានប្រសិទ្ធិភាព។ ប្រសិនបើអ្នកមិនហាត់ប្រាណអ្វីទេនោះ គ្រាន់តែទទួលទានទឹកដោះគោស្រស់ ១ ឬ ២ កែវជាមួយអាហារក៏បានដែរ។

៤. សាច់ក្រហម

ជាអាហារដែលប្រសើរបំផុតជួយឱ្យកើនទម្ងន់ និងឡើងសាច់ដុំឆាប់រហ័ស។ សាច់ក្រហមមានផ្ទុក  leucine និង creatine ដែលជាសារធាតុចិញ្ចឹមចាំបាច់សម្រាប់សាច់ដុំ និងការកើនឡើងនូវជាលិកាសាច់ដុំថ្មី។ សាច់ក្រហមក៏ជាប្រភពនៃប្រូតេអ៊ីន និងជាតិខ្លាញ់ដែលជួយអ្នកឱ្យកើនទម្ងន់យ៉ាងប្រសើរផងដែរ។ ទោះជាយ៉ាងណា ការទទួលទានច្រើនពេកក៏មិនល្អដែរសម្រាប់សុខភាព។

៥. សាច់មាន់

ជាប្រភពដ៏ល្អបំផុតមួយនៃប្រូតេអ៊ីនគុណភាពខ្ពស់ដែលចាំបាច់សម្រាប់ការឡើងទម្ងន់និងសុខភាពសាច់ដុំ។

៦. ត្រីសម្បូរខ្លាញ់

ប្រភពដ៏ល្អបំផុតមួយនៃប្រូតេអ៊ីនគុណភាពខ្ពស់ និងជាតិខ្លាញ់សុខភាពល្អនោះ គឺត្រីសម្បូរខ្លាញ់។ ត្រីដូចជា ត្រីសាលម៉ុន និងធូណា មិនត្រឹមតែជួយក្នុងការបង្កើនសាច់ដុំប៉ុណ្ណោះទេ ប៉ុន្តែផ្ដល់អត្ថប្រយោជន៍ចំពោះរាងកាយទាំងមូលតាមរយៈអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលវាមានផ្ទុក។ រួមបញ្ចូលវាជាមួយបាយ និងបន្លែ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង