ការឆ្លងការពេលវេលានៃការមានផ្ទៃពោះមានន័យថា រាងកាយនឹងមានការប្រែប្រួលមួយចំនួនដោយសារតែអតុល្យភាពអ័រម៉ូន ព្រមទាំង ការកែសម្រួលក្នុងរាងកាយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជាលទ្ធផល ស្រ្តីគួរតែដឹង និងត្រៀមខ្លួនសម្រាប់ការប្រែប្រួល ការឈឺចាប់ និងភាពមិនមានផាសុកភាពទាំងនេះឲ្យហើយ ព្រោះតែស្បែកនឹងចាប់ផ្តើមយឺតដើម្បីការលូតលាស់របស់ទារក។ ការឈឺក្រពះក្នុងពេលមានផ្ទៃពោះគឺជារឿងដែលកើតជាញឹកញាប់ ប៉ុន្តែវាគួរតែចាត់ទុកថាជារឿងធ្ងន់ធ្ងរដែរព្រោះវាអាចបញ្ជាក់អំពីជំងឺដែលមានផលវិបាកច្រើនដល់ការមានផ្ទៃពោះ។ ករណីភាគច្រើន ការឈឺក្រពះធ្ងន់ធ្ងរក្នុងពេលមានផ្ទៃពោះ អាចជាប់ទាក់ទងនឹងអាការៈមួយចំនួនផ្សេងទៀតដូចជា ការឡើងកន្ទួលលើស្បែក ធ្លាក់ឈាម ចង្អោ ក្អួត និងឈឺចាប់ពេលនោម។ មានមូលហេតុមួយចំនួននៃការឈឺក្រពះក្នុងពេលមានផ្ទៃពោះ ដែលត្រូវការទៅជួបពេទ្យ។
ការឈឺក្រពះខាងលើ និងខាងក្រោមក្រនុពេលមានផ្ទៃពោះ អាចជាជំងឺណាមួយដែលទាក់ទងនឹងការមានផ្ទៃពោះដែរ ឧទាហរណ៍ ជំងឺកូនក្រៅស្បូនជាដើម។ វាគឺជាជំងឺដែលធ្ងន់ធ្ងរបំផុត បើសិនជាមិនបានព្យាបាលទេ បំពង់ដៃស្បូនអាចនឹងបែក និងគម្រាមគំហែងដល់អាយុជីវិតស្រ្តីទៀតផង។ ការធ្លាក់ឈាមច្រើនក៏ទំនងជាអាការៈខ្លាំងក្លាមួយលើករណីនេះដែរ។ ការរលូតកូនគ៏ជាមូលហេតុញឹកញាប់បំផុតផ្សេងមួយទៀតនៃការឈឺក្រពះក្នុងពេលមានផ្ទៃពោះដែរ។ ការឈឺចាប់បែបរមួលៗអាចនឹងកើតឡើងជាប់រហូតខណៈពេលដែលវានឹងដាក់សម្ពាធកាន់តែខ្លាំងទៅក្នុងតំបន់អាងត្រគាក។
ខណៈពេលដែលការឈឺចាប់ក្នុងក្រពះកើនឡើងកាន់តែខ្លាំងក្នុងពេលមានផ្ទៃពោះ វាអាចជាសញ្ញាមួយបញ្ជាក់ថា មានអ្វីមួយខុសប្រក្រតី ហើយក៏អាចបញ្ជាក់ថាត្រូវសម្រាលកូនមិនគ្រប់ខែដែរ។ ខណៈពេលដែលស្ថានភាពទាំងនេះអាចជារឿងធ្ងន់ធ្ងរ និងប៉ះពាល់ដល់សុខភាពនៃការមានផ្ទៃពោះទាំងមូល ព្រមទាំងទារកក្នុងផ្ទៃដែរនោះ តែមូលហេតុនៃការឈឺក្រពះក្នុងពេលមានផ្ទៃពោះក៏អាចដោយសារតែការបង្ករោគនៅផ្លូវទឹកម៉ូត្រផងដែរ។ នៅពេលមានជំងឺនេះ អ្នកទំនងជាមានបញ្ហាដូចជា នោមដោយមិនដឹងខ្លួន ព្រមទាំងមានអារម្មណ៍ឈឺក្នុងពេលនោម និងមានវត្តមានឈាមតាមទឹកនោមដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ដូច្នេះមិនខ្វល់ថាស្ថិតក្នុងស្ថានភាពណាឡើយ យកល្អគួរតែទៅជួបពេទ្យ ឬអ្នកជំនាញខាងរោគស្រ្តីដើម្បីកំណត់ឬសគល់នៃបញ្ហា និងអាចព្យាបាលបានត្រឹមត្រូវ៕