Join with Health.com.kh on Telegram

ជំងឺលើសសម្ពាធឈាមគឺជាបញ្ហាដែលកើតមានជាញឹកញាប់មួយនាពេលបច្ចុប្បន្ន នេះដោយសារតែមនុស្សយើងមានរបៀបរស់នៅបែបអង្គុយច្រើនជាងដើរ ឬស៊ីដេកៗ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការបន្ថែមទម្លាប់មិនផ្តល់សុខភាពដូចជា ការញ៉ាំអាហារមិនត្រឹមត្រូវ ញ៉ាំអាហារប្រៃ និងញ៉ាំភេសជ្ជមានជាតិហ្គាស់ច្រើន សុទ្ធតែជាហេតុនាំអោយលើសសម្ពាធឈាមបានទាំងអស់។

ខណៈពេលដែលការប្រើថ្នាំអាចជួយគ្រប់គ្រងសម្ពាធឈាមនោះ វាក៏មានវិធីសាស្រ្តព្យាបាលដោយខ្លួនឯងជាច្រើនអាចដោះស្រាយបានដែរ។ ខ្ញីគឺជាឱសថមួយប្រភេទដែលត្រូវបានគេដឹងថាមានប្រយោជន៍ចំពោះបេះដូង និងសរសៃឈាម។ ខ្ញីត្រូវបានប្រជាជនឥណ្ឌាយកធ្វើជាអាហារ ហើយក៏ងាយស្រួលរកដែរ។ វាទៅបន្ធូរសាច់ដុំនៅជុំវិញសរសៃឈាម និងពង្រឹងដល់របត់ឈាមរត់ ហេតុដូច្នេះហើយទើបវាអាចបញ្ចុះសម្ពាធឈាមបាន។ 

ការប្រើប្រាស់ខ្ញីទៅក្នុងរបបអាហារទាំងការធ្វើជាតែខ្ញីញ៉ាំរាល់ថ្ងៃ ឬជាគ្រឿងផ្សំក្នុងអាហារ សុទ្ធតែអាចគ្រប់គ្រងសម្ពាធឈាម និងបង្ការជំងឺបេះដូងបានទាំងអស់។ 

ការលើសសម្ពាធឈាមគឺជាឃាតករឈាមត្រជាក់ ព្រោះវាមិនមានបង្ហាញរោគសញ្ញាអ្វីទាំងអស់ ហើយក៏មិនអាចសម្គាល់ដឹងបានដោយងាយដែរ។ យ៉ាងណាមិញ រោគសញ្ញាតិចតួចដូចជា ការឈឺក្បាល ពិបាកដកដង្ហើម ឈាមច្រមុះ និងបញ្ហាភ្នែកនានា ប្រហែលជាបញ្ជាក់អំពីការលើសសម្ពាធឈាមបាន ប៉ុន្តែមានតែគ្រូពេទ្យទេទើបអាចបញ្ជាក់អំពីរឿងនេះ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ចូរចាំថា វាគឺជាការព្យាបាលបែបធម្មជាតិមួយប៉ុណ្ណោះក្នុងការគ្រប់គ្រងសម្ពាធឈាម ហើយវាមិនមែនជាថ្នាំឡើយ ដូច្នេះមិនត្រូវពឹងពាក់វាតែមួយមុខដើម្បីគ្រប់គ្រងសម្ពាធឈាមឡើយ៕