ដំបៅអណ្តាតអាចបណ្តាលមកពីហេតុផលជាច្រើនប្រភេទខុសៗគ្នា ហើយការឈឺចាប់របស់វាក៏អាចគិតថាខ្លាំងក្លា និងមានទំហំច្រើនផងដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)មូលហេតុរបស់វាមួយចំនួនមានដូចជា៖
ការប៉ះទង្គិច
ការមានរបួសដោយសារការខាំអណ្តាតដោយចៃដន្យ ការញ៉ាំអាហារ ការដុសសម្អាតធ្មេញមិនបានល្អ ការទំពាររបស់រឹង និងមានជំងឺដោយសារការដាក់ធ្មេញ សុទ្ធតែអាចបណ្តាលឲ្យមានដំបៅអណ្តាតបានទាំងអស់។
ស្រ្តេស
ស្រ្តេសនឹងបញ្ចេញសារធាតុគីមីរបស់វាជាច្រើនចូលទៅក្នុងរាងកាយដែលអាចប៉ះពាល់ដល់រាងកាយទាំងមូល និងបង្កជាដំបៅនៅលើអណ្តាតផង។
អាហារ
ការញ៉ាំអាហារដូចជា ផ្លែឈើជូរៗ និងបន្លែដូចជាប៉េងប៉ោះ សុទ្ធតែធ្វើឲ្យដំបៅនៅអណ្តាតកាន់តែធ្ងន់ធ្ងរទៅៗបាន។ សូកូឡា សណ្តែកដី និងផ្លែអាលម៉ុនក៏ប្រហែលជាប្រឈមខ្លាំងនឹងការកើតដំបៅនៅអណ្តាត។ ការកង្វះវីតាមីន B6 ក៏បណ្តាលឲ្យមានដំបៅនៅមាត់ម្តងហើយម្តងទៀតដែរ រួមទាំងអណ្តាតផង។
ជក់បារី
ការជក់បារីអាចបណ្តាលឲ្យរលាកដល់អណ្តាត និងបង្កជាដំបៅបាន។ ហើយការផ្តាច់បារីក៏អាចបង្កជាបញ្ហាដូចគ្នាដែរ។ សម្រាប់អ្នកផ្តាច់បារីជាលើកដំបូងប្រហែលជាអាចមានបញ្ហាដំបៅនៅអណ្តាតជាបណ្តោះអាសន្ន។
បម្រែបម្រួលអ័រម៉ូន
បម្រែសម្រួលអ័រម៉ូនអាចបណ្តាលឲ្យកើតដំបៅង ហើយវាច្រើនតែកើតលើស្រ្តីក្នុងថ្ងៃខែមករដូវតែម្តង។
ជំងឺមួយចំនួន
ជំងឺ Herpes Simplex Infection អាចបណ្តាលឲ្យមានដំបៅឈឺចាប់ខ្លាំងនៅអណ្តាត។ ដំបៅក្រហមឈឺខ្លាំងនេះគឺជារោគសញ្ញាមួយនៃជំងឺមាត់ជើងដៃដែរ (HFMD)។ អ្វីដែលកម្រនោះគឺថា ដំបៅដោយសាររបេងប្រហែលជាកើតឡើងលើអណ្តាត។ អ្នកខ្លះដែលមានបញ្ហាប្រព័ន្ធភាពស៊ាំចុះខ្សោយ និងជំងឺក្រពះពោះវៀនក៏ប្រឈមខ្លាំងនឹងការកើតជាដំបៅដែរ។
ការប្រើថ្នាំ
ជាធម្មតា ថ្នាំមួយចំនួនដូចជា ថ្នាំបំបាត់ការឈឺចាប់ ឬថ្នាំបញ្ចុះសម្ពាធឈាម Beta-blocker ក៏អាចបណ្តាលឲ្យមានដំបៅនៅលើអណ្តាតបានដែរ។
មហារីកមាត់
ដំបៅនៅមាត់ប្រហែលជាកើតឡើងពីជំងឺមហារីកមាត់ផង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ភាគច្រើនជំងឺមហារីកមាត់ចាប់ផ្តើមចេញពីអណ្តាត។ ដំបៅងនេះច្រើនតែមិនមានការឈឺចាប់អ្វីទាំងអស់សម្រាប់ដំណាក់កាលដំបូង។ ប៉ុន្តែវាអាចនឹងទ្រាំលែងបានបើសិនជាឈានដល់ដំណាក់កាលធ្ងន់ធ្ងរហើយ។ ចូរពិគ្រោះជាមួយគ្រូពេទ្យបើសិនជាអ្នកមានបញ្ហាដំបៅនៅអណ្តាតជាប់រហូត៕