សម្រាប់រដូវក្តៅនេះ វាតែងតែរំលឹកដល់យើងជាមួយនឹងការញ៉ាំភេសជ្ជៈត្រជាក់ៗ ប៉ុន្តែក៏មានផ្លែឈើដែលឆ្ងាញ់មួយនេះដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ក្រៅពីមានរសជាតិផ្អែម និងជូរអែមឆ្ងាញ់នេះ ផ្លែស្វាយក៏ផ្ទុកទៅដោយអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពដូចជា៖ 

ពង្រឹងប្រព័ន្ធភាពស៊ាំ

គ្រូពេទ្យជាច្រើននិយាយថា ផ្លែស្វាយទំហំធម្មតាមួយផ្លែមានជីវជាតិច្រើនជាងផ្លែអាលម៉ុនទៅទៀត។ វាអាចជួយពង្រឹងដល់សរសៃប្រសាទក្នុងខួរក្បាល ជាលិកាក្នុងបេះដូង និងសាច់ដុំក្នុងរាងកាយ។ វាក៏ជួយលាងសម្អាតរាងកាយ និងពង្រឹងប្រព័ន្ធភាពស៊ាំបានដែរ។ 

កាត់បន្ថយការកើតជំងឺមហារីក

ផ្លែស្វាយមានជាតិសរសៃ វីតាមីន ជាតិរ៉ែ និង Poly-phenolic Flavonoids យ៉ាងច្រើន ដែលអាចមាននាទីការពាររាងកាយពីជំងឺមហារីកពោះវៀនធំ សុដន់ និងក្រពេញប្រូស្តាត ព្រមទាំងមហារីកគ្រាប់ឈាមសទៀត។ 

ជួយថែរក្សាភ្នែកកាន់តែល្អ

ផ្លែស្វាយជាប្រភពវីតាមីន A និង Flavonoids ដូចជា Beta-carotene, Alpha-carotene និង Beta-cryptoxanthin ដែលវាទាំងអស់នេះសុទ្ធតែជួយពង្រឹងដល់សុខភាពភ្នែកបានទាំងអស់។ 

ជួយគ្រប់គ្រងសម្ពាធឈាម

ផ្លែស្វាយស្រស់ជាប្រភពនៃជាតិប៉ូតាស្យូមដ៏ល្អ។ អ្នកជំនាញខាងអាហារូបត្ថម្ភនិយាយថា ផ្លែស្វាយ ១០០ក្រាមផ្តល់ជាតិប៉ូតាស្យូម ១៥៦មីលីក្រាម និងសូដ្យូម ២មីលីក្រាម។ ជាតិប៉ូតាស្យូមនេះហើយជាអ្នកគ្រប់គ្រងសម្ពាធឈាមឲ្យនៅល្អ។ 

ពង្រឹងដល់សុខភាពស្បែក

វីតាមីន A ក្នុងផ្លែស្វាយនឹងជួយរាងកាយទទួលបានជីវជាតិដ៏សំខាន់ក្នុងការថែរក្សាស្បែកឲ្យមានសុខភាពល្អ។ 

ការពារជំងឺបេះដូង

ស្វាយជាប្រភពដ៏ល្អបំផុតនៃវីតាមីន B6, C និង E។ វីតាមីន C ជួយបង្ការការបង្ករោគ និងកំចាត់រ៉ាឌីកាលសេរី។ វីតាមីន B6 ជាតម្រូវការក្នុងការបង្កើតអ័រម៉ូនក្នុងខួរក្បាល ហើយក៏ជួយគ្រប់គ្រង់កម្រិតសារធាតុ Homocystiene ក្នុងឈាម ដើម្បីការពារកុំឲ្យកើតជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាលដែរ។ 

បង្ការការខ្វះគ្រាប់ឈាម

ផ្លែឈើនេះផ្ទុកទៅដោយជាតិទងដែងកម្រិតមធ្យម ដែលវាជា Co-factor ក្នុងការជំរុញដល់អង់ស៊ីមសំខាន់ៗជាច្រើនធ្វើការកាន់តែល្អ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ទងដែងក៏ជាតម្រូវការសម្រាប់បង្កើតគ្រាប់ឈមក្រហមដែរ៕