ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវាសនារបស់ឆ្នាំកុរដែលកើតក្នុងខែទាំង៣ខាងលើ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ខែ៤
ឆ្នាំកុរ បើកើតចំខែនេះ អ្នកអាចរស់នៅក្នុងជីវភាពលំបាកបន្តិចនៅវ័យក្មេង។ ប៉ុន្តែនៅពេលដែលដល់វ័យកណ្តាល ផ្លូវលាភរបស់អ្នកនឹងចាប់ផ្តើមបើកហើយ។ អ្នកនឹងអាចទទួលបានលទ្ធផលខ្ពស់ក្នុងការងារ និងមុខរបរ។ ជាហេតុដែលធ្វើឲ្យទ្រព្យហូរចូលមកយ៉ាងច្រើន។
ខែ៧
បើកើតក្នុងខែនេះវិញ លំបាកតាំងពីតូចដូចខែ៤អញ្ចឹង។ អ្នកជាមនុស្សដែលពុំសូវពឹងបងប្អូនបានឡើយ តែអាចនឹងមានអ្នកដទៃជួយអ្នកច្រើន។ នៅពេលដែលអ្នកជួបនឹងគ្រោះ វានឹងអាចប្រែជាលាភបាន។ លុះដល់វ័យកណ្តាល អ្នកនឹងចាប់ផ្តើមអាចរស់នៅក្នុងជីវភាពសុខស្រួលជាមិនខានឡើយ។
ខែ៨
អ្នកជាមនុស្សដែលមានភាពរឹងមាំ ហើយមានស្មារតីខ្ពស់ក្នុងការប្រយុទ្ធ។ នៅពេលដែលដល់វ័យកណ្តាល អ្នកនឹងអាចប្រើស្មារតីនេះ ដើម្បីធ្វើឲ្យខ្លួនក្លាយជាអ្នកមានបានជាមិនខានឡើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)