ប្រសិនជាអ្នក អាចរាប់អានជាមួយបុគ្គលដែលកើតក្នុងឆ្នាំទាំង៣ខាងលើ អ្នកនឹងអាចទទួលបានលាភតាមរយៈគេ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឆ្នាំជូត
អ្នកដែលកើតក្នុងឆ្នាំនេះ ជាមនុស្សដែលមានចិត្តល្អ ថែមទាំងធ្វើអ្វីក៏អាចជោគជ័យផងដែរ។ ជាពិសេស គេជាមនុស្សដែលមានទំនាក់ទំនងល្អជាមួយអ្នកដទៃច្រើន។ ដូចនេះ នៅពេលដែលអ្នកមានបញ្ហា អ្នកអាចរកគេបាន ព្រោះគេអាចផ្តល់យោបល់ល្អៗជាច្រើន ដោយអាចនាំលាភដល់អ្នកបានច្រើនទៀតផង។
ឆ្នាំថោះ
អ្នកដែលកើតក្នុងឆ្នាំនេះ ជាបុគ្គលដែលមានលាភខ្ពស់ ដោយការងារដែលអ្នកដទៃមិនអាចជោគជ័យ គេអាចធ្វើបានទាំងអស់។មិនថាអ្នកផ្ទះ ឬមិត្តភក្តិទេ គេសុទ្ធតែអាចចុះសម្រុងនឹងគ្នា ថែមទាំងអាចប្រមូលលាភមកឲ្យទៀតផង។
ឆ្នាំម្សាញ់
លាភល្អតែងតែចូលចិត្តមកជិតអ្នកដែលកើតក្នុងឆ្នាំនេះ។ ដូចនេះ នៅពេលដែលអ្នកដើរជាមួយគេច្រើន អ្នកនឹងអាចទទួលបានលាភដូចគ្នាផងដែរ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)