ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ដែលអាចធ្វើឲ្យបេះដូងអ្នកកើតមានបញ្ហាបាន។ តើមានអ្វីខ្លះទៅ?

1.    នៅពេលដែលអ្នកមករដូវលឿនពេក ដោយមកមុនអាយុ១២ឆ្នាំ នោះអ្នកនឹងងាយប្រឈមមុខនឹងជំងឺបេះដូងណាស់នៅពេលក្រោយ។ ដូចនេះ អ្នកគួរតែថែរក្សាសុខភាពឲ្យបានល្អតាំងពីពេលមករដូវ ទើបអ្នកមិនងាយប្រឈមមុខនឹងជំងឺនេះ។

2.    អ្នកមិនគួរប្រើថ្នាំស្រកទម្ងន់ ដើម្បីធ្វើឲ្យអ្នកស្គមនោះទេ ព្រោះថ្នាំនេះនៅពេលដែលប្រើច្រើន នឹងអាចធ្វើឲ្យបេះដូងអ្នកកាន់តែខ្សោយទៅៗ។ ជាហេតុដែលធ្វើឲ្យបេះដូងអ្នកអាចកើតមានគ្រោះថ្នាក់គ្រប់ពេល។

3.    នៅពេលដែលអ្នកតែងតែរស់នៅឯកកោរ នោះអ្នកនឹងងាយប្រឈមមុខនឹងជំងឺបេះដូងណាស់។ ដូចនេះ អ្នកគួរតែចេញក្រៅដើរលេងខ្លះជាមួយមិត្តភក្តិ ទើបអាចថែរក្សាបេះដូងអ្នកឲ្យមានសុខភាពល្អបាន។

4.    ចំពោះស្ត្រីមានផ្ទៃពោះដែលមានជំងឺលើសសម្ពាធឈាមផង និងជំងឺទឹកនោមផ្អែមផង នឹងងាយប្រឈមមុខនឹងជំងឺបេះដូងនៅពេលក្រោយណាស់។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។

5.    នៅពេលដែលអ្នកតែងតែមានអារម្មណ៍ឆេវឆាវ និងមួលម៉ៅច្រើន នោះបេះដូងអ្នកនឹងងាយកើតមានបញ្ហាណាស់។ ដូចនេះ មិនថាមានរឿងអ្វីទេ អ្នកគួរតែរក្សាចិត្តឲ្យស្ងប់ ដើម្បីប្រឈមមុខ ទើបមិនប៉ះពាល់ដល់បេះដូងអ្នក។

6.    ការញ៉ាំស្រាច្រើន នឹងអាចធ្វើឲ្យបេះដូងអ្នកប្រឈមមុខនឹងគ្រោះថ្នាក់។ ដូចនេះ ដើម្បីសុវត្ថិភាព អ្នកគួរតែកាត់បន្ថយការញ៉ាំស្រាដែលផ្តល់ផលប៉ះពាល់ដល់សុខភាពអ្នកគ្រប់ផ្នែក។

7.    នៅពេលដែលអ្នកទទួលបានការធ្វើបាបតាំងពីតូច នោះនឹងអាចប៉ះពាល់ដល់អារម្មណ៍អ្នកជាខ្លាំង។ ជាហេតុដែលធ្វើឲ្យប៉ះពាល់ដល់បេះដូងដោយមិនដឹងខ្លួន។ ដូចនេះ អ្នកម្តាយមិនគួរតែងតែធ្វើបាបកូនឡើយ ទើបកូនមិនមានជំងឺបេះដូងនៅពេលក្រោយ។

នៅពេលដែលអ្នកប្រើថ្នាំច្រើនក្នុងរយៈពេលយូរ បេះដូងអ្នកនឹងអាចប្រឈមមុខនឹងគ្រោះថ្នាក់យ៉ាងងាយ។ ដូចនេះ បើអ្នកមិនចង់ឲ្យបេះដូងអ្នកជួបនឹងបញ្ហា អ្នកគួរតែរក្សាទម្លាប់ល្អក្នុងជីវភាពប្រចាំថ្ងៃរបស់អ្នក៕