ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមុខសញ្ញាដែលបង្ហាញអ្នកថា កូនកំពុងតែខ្វះភាពកក់ក្តៅ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលកូនអ្នករងារ មុខសញ្ញាដែលអាចបង្ហាញប្រាប់អ្នកគឺកូនអាចនឹងត្អើកមិនឈប់ទេ ទោះបីជាអ្នកម្តាយឲ្យកូនញ៉ាំទឹកយ៉ាងណាក៏មិនមានអាការៈធូលស្រាលដែរ។ ដូចនេះ អ្នកម្តាយគួរតែធ្វើយ៉ាងណាឲ្យកូនអាចទទួលបានភាពកក់ក្តៅ ទើបអាចបំបាត់អាការៈនេះបាន។
- នៅពេលដែលកូនត្រូវត្រជាក់ខ្លាំង នោះគេនឹងអាចកើតមានអាការៈក្អួតបាន ហើយក្លិននៃក្អួតនោះអាចនឹងខ្លាំង។ ដូចនេះ អ្នកម្តាយគួរតែស្លៀកពាក់ឲ្យកូនឲ្យបានត្រឹមត្រូវ ទើបអាចរក្សាកម្តៅខ្លួនកូនបាន។
- នៅពេលដែលកូនត្រជាក់ខ្លាំង ហើយអ្នកម្តាយមិនបានចាប់អារម្មណ៍ នោះកូននឹងអាចកើតមានអាការៈរាកបាន ព្រោះពោះវៀន និងក្រពះកូនដំណើរការមិនបានល្អ។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្ន ទើបមិនប៉ះពាល់ដល់សុខភាពរបស់កូន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)