ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរាសីរបស់ឆ្នាំទាំង១២ក្នុងថ្ងៃនេះ ថែមទាំងបង្ហាញអ្នកពីរបៀបនាំទ្រព្យរបស់ពួកគេផងដែរ ដោយបង្ហាញតាមពណ៌ និងលេខ។ ឆ្នាំទាំង១២ អាចប្រើពណ៌ និងលេខទាំងនេះ ដើម្បីបង្កើនលាភរបស់ខ្លួន។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត
ថ្ងៃនេះ លាភអ្នកមានសភាពធម្មតា ដូចនេះ អ្នកគួរតែប្រយ័ត្នចំពោះការបណ្តាក់ទុន ។ ពណ៌សំណាង គឺពណ៌ស។ លេខសំណាង គឺលេខ៦។
ឆ្នាំឆ្លូវ
ថ្ងៃនេះ ទំនាក់ទំនងអ្នកជាមួយអ្នកដទៃមិនសូវល្អឡើយ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។ ពណ៌សំណាង គឺពណ៌ស។ លេខសំណាង គឺលេខ០។
ឆ្នាំខាល
ថ្ងៃនេះ ទេវតាទ្រព្យអាចមកជិតខ្លួនអ្នក ប៉ុន្តែទេវតាស៊យក៏អាចជិតខ្លួនដែរ ដូចនេះ អ្នកគួរតែចៀសពីការចេញចូលមន្ទីរពេទ្យ និងកន្លែងបុណ្យសពជាដើម។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ៣។
ឆ្នាំថោះ
ថ្ងៃនេះ អ្នកគួរតែទុកប្រាក់ខ្លះដើម្បីបង្វិលក្នុងមុខរបរអ្នក។ ពណ៌សំណាង គឺពណ៌ស្វាយចាស់។ លេខសំណាង គឺលេខ០។
ឆ្នាំរោង
ថ្ងៃនេះ អ្នកនឹងអាចចំណេញបានប្រាក់ ព្រោះឱកាសច្រើនអាចចូលមករកអ្នក។ ពណ៌សំណាង គឺពណ៌ប្រផេះ។ លេខសំណាង គឺលេខ៥។
ឆ្នាំម្សាញ់
ថ្ងៃនេះ អ្នកអាចធ្វើការខ្ចីប្រាក់ និងទារប្រាក់ពីអ្នកដទៃបាន ព្រោះអាចនឹងជោគជ័យ។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ៦។
ឆ្នាំមមី
ថ្ងៃនេះ អ្នកគួរតែប្រយ័ត្ន ព្រោះអ្នកអាចកើតមានបញ្ហាប្រាក់ជាមួយនឹងមិត្តអ្នកគ្រប់ពេល។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ៩។
ឆ្នាំមមែ
ថ្ងៃនេះ អ្នកនឹងអាចទទួលបានទ្រព្យដែលអ្នកដទៃស្ងើចសរសើរខ្លាំងតែម្តង។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ០។
ឆ្នាំវក
ថ្ងៃនេះ លាភអ្នកឡើងខ្ពស់ណាស់ ដោយអាចទទួលបានគ្រប់យ៉ាងតែម្តង។ ពណ៌សំណាង គឺពណ៌បៃតងខ្ចី។ លេខសំណាង គឺលេខ៩។
ឆ្នាំរកា
ថ្ងៃនេះ អ្នកគួរតែរក្សាចិត្តឲ្យស្ងប់ ទើបអាចមានទ្រព្យមករកអ្នកបាន។ ពណ៌សំណាង គឺពណ៌ប្រផេះ។ លេខសំណាង គឺលេខ៣។
ឆ្នាំច
ថ្ងៃនេះ ទ្រព្យអាចរាងពិបាកចូលឃ្លាំងអ្នកបន្តិច។ ពណ៌សំណាង គឺពណ៌លឿងខ្ចី។ លេខសំណាង គឺលេខ៦។
ឆ្នាំកុរ
ថ្ងៃនេះ អ្នកនឹងមានអ្នកជួយនាំទ្រព្យមកឲ្យដល់ផ្ទះ។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ៧៕