ជំងឺប្រមេះទឹកថ្លា ឬហៅថា Chlamydia គឺជាជំងឺកាមរោគមួយប្រភេទដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការរួមភេទដោយមិនបានការពារ ហើយវាក៏អាចឆ្លងតាមរយៈការរួមភេទតាមមាត់ រន្ធគូថ និងប្រដាប់ភេទ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដោយសារតែជំងឺនេះបង្កឡើងដោយបាក់តេរី ដូច្នេះវាអាចព្យាបាលជាដោយប្រើថ្នាំផ្សះ និងការបង្ការគ្រប់ពេលរួមភេទ។ ប៉ុន្តែមនុស្សជាច្រើនដែលឆ្លងជំងឺនេះគឺមិនបានដឹងខ្លួនឯងឆ្លងវាឡើយ។ ភាគច្រើនអ្នកផ្ទុកជំងឺនេះមិនបង្កជាអាការៈអ្វីទាំងអស់តែម្តង។
ទោះបីជាវាមានរោគសញ្ញាក៏ដោយ ក៏វាមិនកើតឡើងគ្រប់កន្លែងដែរចាប់ពីមួយទៅ មួយសប្តាហ៍ទៅ៣សប្តាហ៍ ឬច្រើនខែឯណោះ។ មានតេស្តច្រើនណាស់ដែលគ្រូពេទ្យអាចប្រើប្រាស់បានដើម្បីកំណត់រោគវិនិច្ឆ័យជំងឺប្រមេះទឹកថ្លានេះដូចជា៖
- តេស្តទឹកនោម៖ គ្រូពេទ្យតម្រូវឲ្យនោមដាក់ក្នុងកំប៉ុងមួយដើម្បីបញ្ជូនវាទៅធ្វើការពិនិត្យនៅមន្ទីរពិសោធន៍រកមើលវត្តមានរបស់មេរោគ។ ចំពោះលទ្ធផលអាចស៊ីពេលពី ២ ទៅ ៥ថ្ងៃ។
- តេស្តឈាម៖ តេស្តនេះគ្រូពេទ្យនឹងបូមឈាមហើយបញ្ជូនវាទៅក្នុងមន្ទីរពិសោធន៍ដើម្បីរកមើលអង់ទីគ័ររបស់បាក់តេរីនេះដែលមានក្នុងចរន្តឈាម។ ចំពោះលទ្ធផលអាចស៊ីពេលដល់មួយសប្តាហ៍ឯណោះ។
- Swab៖ តេស្តនេះគឺគ្រូពេទ្យត្រូវការប្រើសម្លីត្បាល់លើជាលិកា ឬទឹកដែលមានមេរោគ ហើយបញ្ជូនទៅមន្ទីរពិសោធន៍ដើម្បីបណ្តុរមេរោគ។ ចំពោះលទ្ធផលអាចស៊ីពេលប្រហែល ២ ទៅ៣ថ្ងៃទេ។
តើជំងឺនេះត្រូវការស៊ីពេលប៉ុន្មានទើបបង្ហាញអាការៈរបស់វាលើបបេរទ្វារមាសស្រ្តីទៅ?
ជាធម្មតាជំងឺប្រមេះទឹកថ្លាអាចស៊ីពេលប្រហែល ១ ទៅ ៣សប្តាហ៍ទើបង្ហាញអាការៈរបស់វានៅលើបបេរទ្វារមាសស្រ្តី ហើយពេលខ្លះក៏អាចស៊ីពេលរហូតដល់ ពីរបីខែអីដែរ។ នេះដោយសារតែបាក់តេរីកំពុងតែរស់នៅក្នុងខ្លួនមនុស្សយើង ហើយស្ថិតក្នុងរយៈពេលសង្ងំ និងត្រូវការពេលច្រើនទើបបង្ករោគបាន។ កត្តាដែលធ្វើឲ្យរយៈពេលសង្ងំនេះប្រែប្រួលអាស្រ័យទៅលើកត្តាជាច្រើនដែរដូចជា៖
- ចំនួនបាក់តេរីដែលអ្នកឆ្លងចូលក្នុងខ្លួន
- កន្លែងដែលបាក់តេរីជ្រៀតចូលទៅក្នុងខ្លួនដូចជា ប្រដាប់ភេទ រន្ធគូថ បំពង់ករ ។ល។
- ភាពលឿននៃបាក់តេរីបំបែកខ្លួន និងបង្កើតកូនចៅ
- ភាពខ្លាំងរបស់ប្រព័ន្ធភាពស៊ាំប្រឆាំងនឹងបាក់តេរី។
តើជំងឺនេះត្រូវការស៊ីពេលប៉ុន្មានទើបបង្ហាញអាការៈរបស់វាលើលិង្គរបស់បុរសទៅ?
វាមិនមានអ្វីខុសគ្នាគួរឲ្យកត់សម្គាល់ទេចំពោះពេលវេលាដែលជំងឺប្រមេះទឹកថ្លាបង្កអាការៈលើលិង្គ និងបបេរទ្វារមាសនោះ។ រឿងដ៏សំខាន់ហើយខុសគ្នាតែមួយគត់នោះគឺ អាការៈរបស់វាកើតឡើងនោះអាចទាក់ទងនឹងភាពញឹកញាប់នៃអាការៈដែលធ្លាប់កើតឡើងដែរ។ ៩០ភាគរយនៃស្រ្តីគឺមិនមានអាការៈលើរាងកាយឡើយ ខណៈពេលដែល បុរសវិញមាន៧០ភាគរយប៉ុណ្ណោះ។
តើជំងឺនេះត្រូវការស៊ីពេលប៉ុន្មានទើបបង្ហាញអាការៈរបស់វាលើបំពង់ករ?
អាការៈជំងឺប្រមេះទឹកថ្លាលើបំពង់ករជាធម្មតាបង្កឡើងដោយការរួមភេទជាមួយអ្នកផ្ទុកជំងឺនេះតាមមាត់។ វាគឺជាអាការៈមួយដែលមិនសូវមានគេចាប់អារម្មណ៍ ប៉ុន្តែវាប្រហែលជានៅតែកើតឡើងក្នុងរយៈបេលមួយសប្តាហ៍ក្រោយឆ្លងរួច ឬអាចដល់ពីរបីខែយ៉ាងយូរ។
ការធ្វើតេស្តជំងឺកាមរោគរកមើលជំងឺប្រមេះទឹកថ្លាមិនមែនតែងតែធ្វើទៅលើបំពង់ករឡើយ ដោយសារតែវាមិនសូវជាកន្លែងដែលគេចាប់អារម្មណ៍ថាឆ្លងរោគ។
និយាយឲ្យខ្លីទៅ ខាងក្រោមនេះគឺជាអាការៈញឹកញាប់បំផុតនៃជំងឺប្រមេះទឹកថ្លាដែលកើតឡើងលើលិង្គ និងបបេរទ្វារមាស។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
លិង្គ៖
- នោមឈឺ
- មានហូរទឹករំអិលថ្លាខុសធម្មតា ឬល្អក់ចេញពីក្បាលលិង្គ
- រមាស់ខុសធម្មតា ឬមានអារម្មណ៍ក្រហាយៗនៅបង្ហួរនោម
- ឈឺក្នុងពងស្វាស
- ហើមជុំវិញពងស្វាស
បបេរទ្វារមាស៖
- នោមឈឺ
- មានហូរទឹករំអិលថ្លាខុសធម្មតា ឬល្អក់ចេញពីទ្វារមាស
- ឈឺក្នុងពោះ ឬជុំវិញអាងត្រគាក
- ឈឺ ឬមិនមានផាសុកភាពពេលរួមភេទ
- ហូរឈាមក្រោយពីរួមភេទរួច
- ហូរឈាមខុសធម្មតានៅពេលអ្នកមិនស្ថិតក្នុងពេលមករដូវ
- ឈឺជុំវិញរុន្ធគូថ៕