សាកស្រមៃថា អ្នកកំពុងតែនៅខាងក្រៅផ្ទះ ហើយក៏កំពុងតែស្វែងរករបស់ញ៉ាំឆ្ងាញ់ៗដែលអ្នកចង់ញ៉ាំដែរ។ អ្នកពិតជាដឹងច្បាស់ថា ត្រូវការញ៉ាំសាច់គោដែលឆ្អិនៗ ប៉ុន្តែចុះបង្គាវិញនោះ? តើអ្នកអាចញ៉ាំវាបានដែរទេ? ពិតជាអាច ស្រ្តីមានផ្ទៃពោះអាចញ៉ាំបង្គាបាន។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) រឿងនេះមិនមែនមានន័យថា វាគួរតែជាក្លាយជាអាហារប្រចាំថ្ងៃរបស់អ្នកទេ តែមានន័យថាអ្នក និងកូនអាចទទួលបានប្រយោជន៍ពីជីវជាតិដែលមានក្នុងសត្វបង្គា។
តើស្រ្តីមានផ្ទៃពោះគួរតែញ៉ាំបង្គាបែបណាទៅ?
នៅពេលនិយាយដល់ការញ៉ាំបង្គាក្នុងពេលមានផ្ទៃពោះ ស្រ្តីខ្លះតែងចៀសវាងមិនញ៉ាំវាទេ ដោយសារតែលឺគេនិយាយថា ស្រ្តីមានផ្ទៃពោះត្រូវឈប់ញ៉ាំអាហារសមុទ្រ។ ប៉ុន្តែខណៈពេលដែលការចៀសវាងអាហារសមុទ្រមួយចំនួនក្នុងពេលមានផ្ទៃពោះគឺជារឿងពិតនោះ តែបង្គាមិនមែនជាអាហារត្រូវចៀសវាងឡើយ។ យ៉ាងណាមិញ អាហារសមុទ្រអាចផ្តល់ជីវជាតិដល់ស្រ្តីមានផ្ទៃពោះ និងស្រ្តីបំបៅដោះកូនដើម្បីជួយដល់ការលូតលាស់ និងធំធាត់របស់ទារកបាន។ យ៉ាងណាមិញ យើងក៏គួរតែយល់ឲ្យច្បាស់ថាតើអាហារសមុទ្រណាដែលមានសុវត្ថិភាពក្នុងការទទួលទាន និងគួរចៀសវាអាហារសមុទ្រណាដែលមានគ្រោះថ្នាក់ដែរ។ អ្នកត្រូវតែចៀសវាងអាហារសមុទ្រទាំងឡាយណាដែលមានជាតិប៉ារតខ្ពស់ដូចជា៖
- ត្រីដាវ
- ត្រីឆ្លាម
- ត្រីធូណាស្រស់ជាដើម។
អាហារសមុទ្រដែលមានជាតិប៉ារតទាបវិញគឺមានសុវត្ថិភាពបំផុតសម្រាប់ទទួលទានក្នុងពេលមានផ្ទៃពោះ ហើយវាមិនត្រឹមតែមានតែបង្គាទេ គឺមានច្រើនទៀតដូចជា៖
- ត្រីសាលម៉ុន
- ត្រីធូណាកំប៉ុង
- ត្រីឆ្មាជាដើម។
យ៉ាងណាមិញកុំភ្លេចថា ដោយសារតែអាហារទាំងនេះនោតែមានជាតិបារ៉តដដែលដូច្នេះ មិនត្រូវញ៉ាំវាច្រើនពេកឡើយ។ សម្រាប់ស្រ្តីមានផ្ទៃពោះគឺមិនត្រូវញ៉ាំច្រើនជាង ២៣០ ទៅ ៣៥០ក្រាមី។
អត្ថប្រយោជន៍នៃការញ៉ាំបង្គាក្នុងពេលមានផ្ទៃពោះ
របបអាហារផ្តល់សុខភាពក្នុងពេលមានផ្ទៃពោះអាចជួយជំរុញដល់ទារកកាន់តែមានសុខភាពល្អ។ បង្គា និងអាហារសមុទ្រផ្សេងៗទៀតគឺផ្តល់សុខភាពខ្លាំងណាស់ដោយសារតែវាមានជីវជាតិ និងវីតាមីនជាច្រើនដែលមនុស្សយើងត្រូវការ។ ឧទាហរណ៍ អាហារសមុទ្រគឺជាប្រភពដ៏ល្អមួយនៃអាស៊ីតខ្លាញ់អូមេហ្គាបី។
យោងទៅតាមការស្រាវជ្រាវបានឲ្យដឹងថា អាស៊ីតខ្លាញ់អូមេហ្គាបីដែលត្រូវបានគេរកឃើញក្នុងអាហារសមុទ្រអាចបន្ថយការប្រឈមនឹងទារកកើតមិនគ្រប់ខែយ៉ាងគួរឲ្យកត់សម្គាល់នៅពេលញ៉ាំក្នុងពេលមានផ្ទៃពោះ។ ក្រៅពីនេះ ទារកដែលកើតពីម្តាយដែលបានញ៉ាំអាស៊ីតខ្លាញ់អូមេហ្គាបីគ្រប់គ្រាន់ទំនងជាមិនងាយមានបញ្ហាកើតមិនគ្រប់ទម្ងន់ឡើយ។
អាស៊ីតខ្លាញ់អូមេហ្គាបីក៏ត្រូវបានគេជឿថាមានសារៈសំខាន់សម្រាប់ការលូតលាស់ខួរក្បាល និងធំធាត់ភ្នែករបស់ទារកដែរ។ ហេតុដូច្នេះហើយទើបថ្នាំវីតាមីនបំប៉នការមានផ្ទៃពោះភាគច្រើនមានវត្តមានជីវជាតិមួយនេះ ប៉ុន្តែបើសិនជាអ្នកអាចញ៉ាំអាស៊ីតខ្លាញ់ទាំងនេហពីរបបអាហារថែមទៀតនោះ វាកាន់តែមានអត្ថប្រយោជន៍បន្ថែមទៀត។ ការញ៉ាំអាហារសមុទ្រក្នុងពេលមានផ្ទៃពោះក៏ផ្តល់ឲ្យរាងកាយនូវប្រូតេអ៊ីន វីតាមីន B2 និងវីតាមីន D។ ជាមួយគ្នានេះដែរ អាហារសមុទ្រនិងបង្គាគឺជាប្រភពនៃជាតិដែក ម៉ាញ៉េស្យូម និងប៉ូតាស្យូម។ ការញ៉ាំអាហារសម្បូរជាតិដែកក្នុងពេលមានផ្ទៃពោះនឹងជួយរាងកាយផលិតគ្រាប់ឈាមបន្ថែមទៀតសម្រាប់ខ្លួនឯង និងទារក។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) វាអាចជួយទប់ស្កាត់ជំងឺកង្វះគ្រាប់ឈាមក្រហមដោយសារតែកង្វះជាតិដែក និងផ្តល់ថាមពលកាន់តែគ្រប់គ្រាន់ក្នុងពេលមានផ្ទៃពោះផង៕