មិនខ្វល់ថាអ្នកកំពុងតែព្យាយាមយកកូន ឬចៀសវាងការមានផ្ទៃពោះទេ ការដែលដឹងថាពេលណារាងកាយរបស់អ្នកកំពុងតែស្ថិតក្នុងសភាពអាចមានកូនបំផុតនោះគឺជារឿងដ៏សំខាន់មួយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាអាការៈ ៦យ៉ាងដែលបញ្ជាក់ថា អ្នកកំពុងតែស្ថិតក្នុងពេលវេលាមួយងាយនឹងមានផ្ទៃពោះបំផុតបើសិនជារួមភេទដោយមិនបាច់ការពារ៖
ចំណងផ្លូវភេទឡើងខ្លាំង
ក្នុងពេលនេះ អ័រម៉ូន Progesterone កំពុងតែឡើងខ្ពស់។ ដូច្នេះវានឹងធ្វើឲ្យចំណង់ផ្លូវភេទឡើងខ្ពស់ជាងធម្មតា។ វាក៏ធ្វើឲ្យអ្នកមានអារម្មណ៍ឃ្លានខ្លាំងដែរ។
ការចេញទឹករំអិល
នៅពេលអ្នកចាប់ផ្តើមសង្កេតឃើញថា មានការហូរទឹករំអិលចេញពីទ្វារមាស នោះវាជាសញ្ញាមួយដែលអ្នកកំពុងតែស្ថិតក្នុងពេលវេលាមួយងាយនឹងមានផ្ទៃពោះបំផុត។ ក្នុងពេលនេះ អ្នកនឹងចាប់ផ្តើមផលិតអ័រម៉ូន Estrogen កាន់តែច្រើន ដែលវានឹងធ្វើឲ្យហូរទឹករំអិលចេញពីទ្វារមាសតែម្តង។
ឡើងកម្តៅក្នុងខ្លួន
នៅពេលអ្នកមានចំនួនអ័រម៉ូន Progesterone ខ្ពស់ រាងកាយនឹងចាប់ផ្តើមឡើងកម្តៅជាមិនខាន។ ដើម្បីដឹងថាពេលណាវានឹងកើតឡើងនោះ ចូរវាស់កម្តៅខ្លួនឯងរាល់ថ្ងៃនៅពេលអ្នកភ្ញាក់ពីគេងព្រឹកឡើង។ ការតាមដានរឿងនេះនឹងជួយឲ្យអ្នកសម្គាល់ដឹងអំពីការប្រែប្រួល ទោះបីជាវាមានតិចតួចបំផុតក៏ដោយ។
ឈឺចាប់
ស្រ្តីភាគច្រើនមានអាការៈឈឺក្រពះក្នុងពេលវេលានៃការមករដូវប្រចាំខែ ហើយការឈឺចាប់នេះក៏អាចជាប់ទាក់ទងនឹងការជ្រុះអូវ៉ុលផងដេរ។ នៅពេលស្រ្តីជ្រុះអូវ៉ុល និងអាចមានកូនបានបំផុតនោះ ក្រពេញអូវ៉ែអាចលូតលាស់រហូតដល់មានការឈឺចាប់តែម្តង។
អារម្មណ៍ប្រែប្រួល
ការប្រែប្រួលកម្រិតអ័រម៉ូនគឺងាយនឹងសម្គាល់ដឹងណាស់ (បើសិនជាអ្នកធ្លាប់មានការឈឺចាប់ដោយសារតែការមករដូវ អ្នកនឹងដឹងដោយខ្លួនឯងហើយ)។ អារម្មណ៍ប្រែប្រួល ការឈឺចាប់បែបរមួល និងហើមពោះសុទ្ធតែអាចកើតឡើងក្នុងពេលដែលអ្នកងាយនឹងមានផ្ទៃពោះបានទាំងអស់។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ស្បែកចេញជាតិប្រេងច្រើន
អាការៈជាក់ស្តែងបំផុតមួយគឺនៅពេលស្បែកអ្នកមានជាតិប្រេងច្រើន ហើយអ្នកក៏សម្គាល់ឃើញថាមានមុនកាន់តែច្រើនដែរ។ រឿងនេះដោយសារតែរាងកាយមានការឆ្លើយតបនឹងកម្រិតអ័រម៉ូនដ៏ខ្ពស់របស់ Progesterone ក្នុងខ្លួន៕