ប្រជាជនអាមេរិកប្រមាណជាង ៣៧លាននាក់កំពុតែប្រឈមមុខនឹងការឃ្លាននាពេលបច្ចុប្បន្ននេះ។ ថ្វីបើការឃ្លានមិនមែនតែងតែកើតឡើង តែឥទ្ធិពលរបស់វាចំពោះចិត្តគំនិត និងរាងកាយអាចជារឿងនាំឲ្យមានការបំផ្លាញបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការបារម្ភអំពីកន្លែងដែលត្រូវញ៉ាំអាហារនៅពេលក្រោយ ឬមិនអាចផ្តល់អាហារដល់មនុស្សដែលអ្នកស្រឡាញ់ញ៉ាំបាន ពិតជាមានឥទ្ធិពលអវិជ្ជមានដល់សុខភាពផ្លូវចិត្តណាស់។ ហើយការផ្ចង់អារម្មណ៍រៀនសូត្រនៅសាលា ឬកន្លែងធ្វើការអាចជារឿងពិបាកពិតនៅពេលអ្នកកំពុងតែឃ្លាន។ ក្រពះកំពុងតែកូរអាចធ្វើឲ្យមានអារម្មណ៍មិនល្អ និងឆេវឆាវ ដែលជាហេតុនាំឲ្យប៉ះពាល់ដល់ជីវិតរស់នៅប្រចាំថ្ងៃដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
លើសពីនេះទៅទៀត ការដែលមិនបានញ៉ាំអាហារត្រូវបានគេរកឃើញថាមានជាប់ទាក់ទងនឹងជំងឺរ៉ាំរ៉ៃជាច្រើនដូចជា លើសសម្ពាធឈាម ជំងឺបេះដូង និងជំងឺទឹកនោមផ្អែម៕