ការដែលមានសម្ពាធលើផ្លូវកាយ និងចិត្តជាប្រចាំថ្ងៃអាចប៉ះពាល់ដល់សុខភាពរាងកាយទាំងមូលបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះយកល្អគួរតែផ្តោតសំខាន់ទៅលើរបៀបផ្តល់សុខភាពដល់ខ្លួនឯងឲ្យបានរាល់ថ្ងៃផង តាមរយៈរបៀបដូចខាងក្រោមនេះ៖

  • ចូរជ្រើសរើសការឡើងជណ្តើរកាំចៀសជាងការឡើងជណ្តើរយន្ត។ ចំពោះការញ៉ាំអាហារថ្ងៃត្រង់វិញ គួរតែចំណាយពេលដើរចៀសជាងជិះទៅ។
  • ចូរស្វែងរកថ្នាក់ ឬក្លិបហាត់ប្រាណដែលនៅជិតខ្លួន
  • ចូរជ្រើសរើសការញ៉ាំអាហារសម្រន់ដែលផ្តល់សុខភាពដូចជា គ្រាប់ធញ្ញជាតិ ឬផ្លែឈើ
  • ចូរធ្វើការសម្រាកពីការងារបន្តិចតាមរយៈការក្រោកឈរ និងពុតពែនខ្លួន
  • ចូរទៅពិនិត្យសុខភាពជាទៀងទាត់(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
  • ចូរពិគ្រោះជាមួយគ្រូពេទ្យអំពីជម្រើសណាផ្សេងសម្រាប់កែរោគឈឺចាប់នានាក្រៅពីលេបថ្នាំ៕