យើងដឹងរួចហើយថា ការញៀននឹងទូរស័ព្ទឆ្លាតវៃអាចបណ្តាលឲ្យគ្រោះថ្នាក់ច្រើន ជាពិសេសការឈឺចាប់នានាក្រោយពីប្រើប្រាស់វារួចតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការឈឺក្បាល ឈឺភ្នែក គឺជាបញ្ហាដែលកើតមានជាញឹកញាប់តែយើងបែរជាមិនបានចាប់អារម្មណ៍ទៅវិញ។ យ៉ាងណាមិញ ការឈឺចាប់ខាងរៀងកាយដែឡកើតឡើងដោយសារប្រើទូរស័ព្ទឆ្លាតវៃច្រើនមិនគ្រាន់តែប៉ះពាល់តែលើក្បាល និងភ្នែកនោះទេ។ ខាងក្រោមនេះគឺជាការឈឺចាប់មួយចំនួនទៀតដែលនាំមកជូនដោយការញៀននឹងទូរស័ព្ទឆ្លាតវៃ។
ឈឺក
តើអ្នកធ្លាប់សម្គាល់ឃើញអំពីរបៀបដែលអ្នកអោនក្បាលគ្រប់ពេលដើម្បីសម្លឹងមើលទូរស័ព្ទដែឬទេ? ការធ្វើបែបនេះវានឹងនាំឲ្យមានបញ្ហាដល់ជំហររាងកាយ ហើយកាលណាធ្វើបែបនេះច្រើនដង វានឹងដាក់សម្ពាធលើសាច់ដុំរហូតដល់ឈឺនៅកញ្ចឹងកតែម្តង។
ឈឺស្មា
ការដែលកាន់ទូរស័ព្ទជាប់រហូតដោយមិនគិតថាដៃម្ខាង ឬទាំងសងខាងទេ សុទ្ធតែអាចដាក់សម្ពាធដល់សាច់ដុំស្មាបានទាំងអស់។ ហេតុដូច្នេះហើយទើបវាធ្វើឲ្យមានការឈឺចាប់នៅលើអវៈយវៈដែលប្រើប្រាស់ទូរស័ព្ទឆ្លាតវៃនោះ។
ឈឺខ្នង
ខ្ញុំសូមសារភាពតាមត្រង់ចុះថា យើងតែងតែអោនខ្នងជានិច្ចខណៈពេលកំពុងតែប្រើទូរស័ព្ទ ដូច្នេះខ្នងនេះហើយគឺជាជនរងគ្រោះដ៏ធ្ងន់ និងស្ងៀមស្ងាត់បំផុត។ យ៉ាងណាមិញ នៅពេលយើងធ្វើរឿងនេះច្រើនពេក វានឹងបញ្ចេញជាអាការៈឈឺចាប់កើតឡើងជាមិនខាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ឈឺម្រាមដៃ
ច្បាស់ណាស់ម្រាមដៃដែលរងទុក្ខជាងគេគឺមេដៃ និងម្រាមចង្អុល ព្រោះវាទាំងពីរនេះត្រូវការធ្វើការរហូតទាំងថ្ងៃនិងយប់ជាមួយនឹងទូរស័ព្ទឆ្លាតវៃរបស់អ្នក៕