អ្នកពិតជាត្រៀមខ្លួនសម្រាប់ការមានកូនហើយ ប៉ុន្តែវាមិនមែនជារឿងមួយងាយស្រួលទេ មែនទេ? មានកត្តាច្រើនណាស់ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពបន្តពូជអ្នកបាន។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ខណៈពេលដែលអ្នកមានទម្លាប់មួយចំនួនដែលជាកត្តាប្រឈមមុខ វាក៏អាចក្លាយជាដើមហេតុនាំឲ្យអ្នកមិនងាយមានផ្ទៃពោះបានដែរ។
អ្នកគេងមិនបានគ្រប់គ្រាន់
ការដែលសម្រាកបានពេញលេញអាចជំរុញដល់ភាពមានកូនតាមរយៈការកាត់បន្ថយស្រ្តេស។ ដូច្នេះចូរប្រាកដថា អ្នកបានបិទភ្លើងអស់មុនពេលចូលគេង តែបើសិនជាមិនអាចបិទបានទេ ចូរប្រើម៉ាសបិទភ្នែកក្នុងពេលកំពុងគេងទៅ។
មិនទទួលបានវីតាមីន D គ្រប់គ្រាន់
បើសិនជាអ្នកកំពុងតែស្វះស្វែងការមានផ្ទៃពោះមែន អ្នកត្រូវតែមានចំនួនវីតាមីន D ក្នុងខ្លួនគ្រប់គ្រាន់ដែរ។ ហើយបើសិនជាអ្នកមិនប្រាកដថា មានវាគ្រប់គ្រាន់តែ ចូរធ្វើតេស្តឈាមពិនិត្យទៅ។ ការដែលហាលថ្ងៃរាល់ថ្ងៃក៏អាចជួយបង្កើនសមត្ថភាពនៃការមានផ្ទៃពោះបានដែរ។
មិនបានគ្រប់គ្រងទម្ងន់ត្រឹមត្រូវ
អ្នកអាចនឹងមានបញ្ហាមិនអាចមានកូន បើសិនជាធាត់ពេក។ វាគឺជារឿងមួយល្អបំផុតក្នុងការពិភាក្សារឿងទម្ងន់ របបអាហារ និងការហាត់ប្រាណជាមួយគ្រូពេទ្យមុនពេលរៀបគម្រោងមានផ្ទៃពោះ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ប្រើប្រាស់ផលិតផលមានជាតិផ្លាស្ទិចច្រើន
សារធាតុ Phthalates ដែលចេញពីផលិតផលធ្វើពីផ្លាស្ទិចច្រើន ដូចជា ប្រអប់ផ្លាស្ទិច ឬកញ្ចប់ផ្លាស្ទិចខ្ចប់អាហារ អាចរំខានដល់សមត្ថភាពនៃការមានផ្ទៃពោះរបស់អ្នកបាន៕