រឿងដំបូងគេដែលស្រ្តីគ្រប់រូបធ្វើនៅពេលមានការបង្ករោគនៅទ្វារមាសដោយមេរោគផ្សិតគឺតមការរួមភេទ ដើម្បីកុំឲ្យឆ្លងជំងឺទៅដៃគូ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ មានគន្លឹះមួយចំនួនទៀតបន្ថែមថា អ្នកគួរតែធ្វើដូចខាងក្រោមនេះផងបើសិនជាអ្នកកំពុងតែប្រឈមនឹងការបង្ករោគនៅទ្វារមាស៖
ញ៉ាំទឹកឲ្យបានច្រើន
បើសិនជាអ្នកញ៉ាំទឹកច្រើន នោះឱកាសនៃការច្រោះជាតិពុល និងបាក់តេរីចេញពីរាងកាយក៏ខ្ពស់ដែរ។ ហើយវាក៏ជួយបំពាត់អាការៈនៃការបង្ករោគផ្សិតនៅទ្វារមាសដែរបើសិនជាអ្នកកំពុងតែមានស្រាប់។
ពិនិត្យជាតិស្ករក្នុងឈាម
បើសិនជាអ្នកមានជំងឺទឹកនោមផ្អែម នោះអ្នកប្រហែលជាប្រឈមខ្បស់នឹងការឆ្លងរោគបង្កដោយមេរោគផ្សិតនៅទ្វារមាសហើយ។ ដូច្នេះគួរតែធ្វើតេស្តរកមើលជំងឺទឹកនោមផ្អែមផង។
ពង្រឹងប្រព័ន្ធភាពស៊ាំ
នៅពេលដែលឱកាសនៃការឆ្លងរោគដោយមេរោគផ្សិតនៅទ្វារមាសមានខ្ពស់ចំពោះអ្នកមានប្រព័ន្ធភាពស៊ាំចុះខ្សោយ យកល្អគួរតែធ្វើយ៉ាងណាបង្កើនមុខងារប្រព័ន្ធភាពស៊ាំផងតាមរយៈការរស់នៅសកម្ម និងញ៉ាំអាហារមានតុល្យភាព។
អនុវត្តអនាម័យមានសុវត្ថិភាព
បើសិនជាអ្នកកំពុងតែប្រើបង្គន់អនាម័យសាធារណៈ ចូរប្រាកដថា អ្នកអនុវត្តអនាម័យប្រកបដោយសុវត្ថិភាពហើយ។ ជាមួយគ្នានេះដែរ ចូរប្រាកដថា ទ្វារមាសអ្នកស្អាតល្អដែរ។ ចូរចៀសវាងការប្រើផលិតផលបន្ថែមក្លិនដល់ទ្វារមាសឲ្យសោះ ព្រោះវានឹងធ្វើឲ្យអាការៈកានតែធ្ងន់ធ្ងរវិញទេ។
ពិនិត្យរកមើលអាការៈនៃការបង្ករោគ
បើសិនជាអ្នកមានផ្ទៃពោះ អ្នកប្រាកដជាប្រឈមខ្ពស់នឹងការបង្ករោគដោយមេរោគផ្សិតនៅទ្វារមាសហើយ។ ដូច្នេះចូរកុំភ្លេចពិនិត្យសុខភាពជាទៀតទាត់ផង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)មិនត្រូវប្រងើយកណ្តើយចំពោះអាការៈតិចតួច ព្រោះវាអាចបណ្តាលឲ្យគ្រោះថ្នាក់ធ្ងន់ធ្ងរក៏មានដែរ៕