បញ្ហាអាឡែហ្ស៊ីនឹងគ្រាប់ធញ្ញជាតិ អាហារជូរៗ និងអាហារសមុទ្រគឺជារឿងមួយកើតមានជាញឹកញាប់រហូតដល់ធ្វើឲ្យស្បែកឡើងកន្ទួលរមាស់ ក្រហមភ្នែក និងរមាស់ទៀត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែមានមូលហេតុមួយចំនួនតូចដែលនាំឲ្យមានអាការៈអាឡែហ្ស៊ីច្រមុះ ឬកណ្តាស នៅពេលអ្នកហិតក្លិនអ្វីមួយ។ ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពីមូលហេតុនាំឲ្យអាឡែហ្ស៊ីច្រមុះមួយចំនួនដែលអ្នកគួរយល់ដឹង។
អាកាសធាតុប្រែប្រួលខ្លាំងពេក
មែនហើយ ការឡើងចុះនៃសីតុណ្ហភាពអាចនាំឲ្យមានបញ្ហាអាឡែហ្ស៊ីច្រមុះកើតឡើងបាន ទាំងក្តៅពេក និងត្រជាក់ពេក ទោះបីជាក្នុងបន្ទប់រយៈពេលយូរក៏ដោយ។
ក្លិនទឹកអប់
នៅពេលយើងនិយាយអំពីក្លិនទឹកអប់ មិនមែនមានន័យចំពោះទឹកអប់តែមួយមុខនោះទេ តែជាការនិយាយទៅលើសារធាតុទូទៅដែលបង្កជាភាពឈួលខ្លាំងដូចជា ឧបករណ៍បន្សុទបរិយាកាសក្នុងបន្ទប់ ឬទាន់មានក្លិនក្រអប់ក៏អាចនាំឲ្យមានអាការៈកណ្តាសធ្ងន់ធ្ងរបានដែរ។ ដូច្នេះបើសិនជាអ្នកយល់ថាខ្លួនឯងមានបញ្ហាបែបនេះ ហើយក្នុងផ្ទះមានមូលហេតុរបស់វាទៀតនោះ អ្នកគួរតែដោះស្រាយវាបានហើយ។
ថ្នាំលាប
មនុស្សភាគច្រើនមិនបានដឹងថា សូម្បីតែក្លិនរបស់ថ្នាំលាបក្រចកក៏អាចនាំឲ្យមានប្រតិកម្មអាឡែហ្ស៊ី និងកណ្តាសញឹកញាប់ដែរ។ ដូច្នេះបើសិនជាអ្នកកំពុងតែលាបថ្នាំផ្ទះ យកល្អគួរតែពាក់ម៉ាស និងចៀសវាងការចូលក្នុងបន្ទប់សិនលុះត្រាតែលែងសូវមានក្លិនថ្នាំលាបនោះ។
លម្អងផ្កា
បើសិនជាអ្នករស់នៅកន្លែងដែលមានដំណាំរុក្ខជាតិជុំវិញខ្លួន នោះអ្នកអាចប្រឈមខ្ពស់នឹងអាការៈកណ្តាសហើយដោយសារតែលម្អងផ្កា។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការបំពុលបរិយាកាស
សារធាតុគីមីដែលចេញពីរោងចក្រ ឬធូលីដី ដែលហោះក្នុងបរិយាកាស អាចនាំឲ្យមនុស្សមានប្រតិកម្មអាឡែហ្ស៊ីបាននៅពេលស្រូបចូលទៅក្នុងសួត ជាពិសេសអ្នកដែលងាយប្រតិកម្មតែម្តង។ រោគសញ្ញាដំបូងរបស់ជំងឺប្រតិកម្មអាឡែហ្ស៊ីគឺក្រហមភ្នែក៕