ជំងឺមហារីកក្រពេញអូវ៉ែកើតឡើងនៅពេលដែលកោសិការបស់ក្រពេញអូវ៉ែវិវឌ្ឈន៍ទៅជាដុំសាច់មហារីកតែម្តង។ មហារីកប្រភេទនេះត្រូវបានគេស្គាល់ថាជាឃាតករឈាមត្រជាក់ ព្រោះតែវាមិនមានបញ្ហារោគសញ្ញាអ្វីទាំងអស់ ហើយក៏ពិបាកពិនិត្យរកជំងឺនេះឲ្យឃើញដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ថ្វីបើភាគច្រើនជំងឺនេះកើតឡើងលើស្រ្តីក្រោយរ៉ាំងរដូវក៏ដោយ តែក៏គេសង្គេតឃើញថាកើតមានលើស្រ្តីវ័យ ៣០ ទៅ៤០ឆ្នាំ ឬក្មេងជាងនេះផងដែរ។  

តាមការស្រាវជ្រាវថ្មីបានបង្ហាញថា មានអាការៈនៃជំងឺមហារីកក្រពេញអូវ៉ែដំបូងជាច្រើនដែលយើងអាចសម្គាល់ដឹង ហើយស្រ្តីគ្រប់រូបក៏ត្រូវតែដឹងអំពីរឿងនេះដែរដើម្បីចាត់វិធានការការពារ ឬព្យាបាលឲ្យទាន់ពេលវេលា។ អាការៈទាំងនោះមានដូចជា៖ 

ហើមពោះជាប់រហូត

បើសិនជាអ្នកសម្គាល់ឃើញថា អ្នកកំពុងតែហើមពោះជាប់ ហើយញឹកញាប់ទៀត ដែលករណីបែបនេះមិនធ្លាប់កើតពីមុនមកសោះនោះ វាអាចសញ្ញាមួយនៃដុំសាច់មហារីកកំពុងតែលូតលាស់ហើយ។ 

ឈឺក្នុងពោះផ្នែកខាងក្រោមនិងក្នុងអាងត្រគាក

និយាយដល់ការឈឺចាប់ក្នុងពេលមករដូវ កន្លែងដែលឈឺនោះអាចជា ក្នុងពោះ តំបន់ត្រគាក ឬចង្កេះផង។ ខណៈពេលដែលការឈឺចាប់ក្នុងពេលមករដូវគឺជារឿងធម្មតា តែការដែលឈឺចាប់រយៈពេលយូរក្រោយពីបាត់មករដូវហើយ អាចជាសញ្ញាមួយនៃជំងឺមហារីកក្រពេញអូវ៉ែដែរ។ រឿងនេះកើតឡើងជាពិសេសសម្រាប់ស្រ្តីមុនរ៉ាំងរដូវតែម្តង។ 

ពិបាកញ៉ាំឬមានអារម្មណ៍ថាឆាប់ឆ្អែត

បើសិនជាអ្នកសម្គាល់ឃើញថា មានការថយចុះចំណង់អាហាររយៈពេលយូរជាង ៣សប្តាហ៍ ចូរពិគ្រោះជាមួយគ្រូពេទ្យទៅ។ ខណៈពេលដែលរឿងនេះអាចជាសញ្ញាមួយនៃបញ្ហាក្រពះ និងពោះវៀន តែក៏អាចបញ្ជាក់ថាមានមហារីកដែរ។ 

ត្រូវការនោមកាន់តែច្រើន

បើសិនជាអ្នកយល់ថា ខ្លួនឯងត្រូវការទៅបន្ទប់ទឹកដើម្បីនោមកាន់តែញឹកញាប់ ទោះបីជាមិនបានញ៉ាំទឹកច្រើនក៏ដោយនោះ វាអាចជាសញ្ញាដំបូងមួយនៃជំងឺមហារីកក្រពេញអូវ៉ែដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

យ៉ាងណាមិញ អាការៈទាំងអស់ខាងលើនេះងាយនឹងច្រឡំនឹងបញ្ហា និងជំងឺផ្សេងៗក្នុងផ្លូវក្រពះពោះវៀនណាស់។ បើសិនជាអ្នកយល់ថា ខ្លួនឯងកំពុងតែមានអាការៈទាំងអស់នេះមែន ហើយមិនធ្លាប់កើតពីមុនសោះ យកល្អគួរតែទៅជួបពេទ្យដើម្បីកំណត់រោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវផងទៅ៕