កាលពីអត្ថបទមុនយើងខ្ញុំបានរៀបរាប់ប្រាប់អ្នករួចមកហើយពីស្ត្រីដែលអាចជួបនឹងបញ្ហាកើតបន្ទាន់មុនថ្ងៃកំណត់នេះ។ ដូចនេះយើងខ្ញុំនឹងប្រាប់អ្នកពីវិធីដោះស្រាយនៅខាងក្រោម។ តើមានអ្វីខ្លះ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. ប្រសិនជាអ្នកជួបបញ្ហានេះនៅក្រៅ ហើយបញ្ជូនទៅមន្ទីរពេទ្យមិនទាន់ អ្នកគួរតែទូរស័ព្ទទៅហៅឡានពេទ្យ បន្ទាប់មកស្តាប់ពាក្យណែនាំរបស់អ្នកជួយសង្គ្រោះថាគួរតែធ្វើដូចម្តេច ហើយអនុវត្តតាមការណែនាំរបស់ពួកគាត់។
  2. ប្រសិនជានៅក្នុងផ្ទះ ហើយអ្នកមានអារម្មណ៍ថាក្បាលរបស់កូនរៀបចេញមក អ្នកផ្ទះគួរតែយកក្រណាត់ស្អាតមួយ ឬកន្សែងធំចំនួនពីរបី ហើយក្រាលនៅលើដី ​ដោយឲ្យស្ត្រីមានផ្ទៃពោះអង្គុយដូចជាពេលកើតនៅពេទ្យ។ ថ្វីត្បិតតែនេះជាការកើតបន្ទាន់ក៏ដោយក៏អ្នកត្រូវតែថែទាំស្ត្រីមានផ្ទៃពោះ និងកូនឲ្យបានល្អដែរ​ ដោយដៃមួយចំហៀងទប់ក្បាលកូន ហើយមួយចំហៀងទៀតទប់ខាងក្រោមរបស់មនុស្សស្រីកុំឲ្យវាដាច់រហែកខ្លាំង។ ខណៈពេលនោះអ្នកក៏ត្រូវទូរស័ព្ទហៅឡានពេទ្យដូចគ្នា ដើម្បីស្តាប់ការណែនាំបន្ថែមក្នុងខណៈពេលដែលអ្នករងចាំ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
Loading...