ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលធ្វើឲ្យកូនគេងមិនស្ងប់។ ហេតុអ្វីទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- នៅពេលដែលអ្នកម្តាយឲ្យកូនគេងក្នុងកន្លែងដែលមិនមានសុវត្ថិភាព នោះកូននឹងមិនមានអារម្ម៍ស្ងប់ឡើយ ដោយតែងតែមានចិត្តភ័យខ្លាចជានិច្ច។ ជាហេតុដែលធ្វើឲ្យកូនគេងមិនស្ងប់ឡើយ។ ដូចនេះ អ្នកគួរតែឲ្យកូនមានអារម្មណ៍សុវត្ថិភាព ទើបកូនគេងលក់បានស្រួល។
- នៅពេលដែលកូនខ្វះកាល់ស្យូម នោះកូននឹងគេងមិនស្ងប់ឡើយ។ ដូចនេះ អ្នកម្តាយគួរតែចេះសង្កេត បើកូនបែកញើសខ្លាំងពេលដែលគេង ហើយមិនមានសក់ដុះនៅក្រោយ នោះមានន័យថា កូនកំពុងតែខ្វះកាល់ស្យូមហើយ។
- នៅពេលដែលកូនភ័យខ្លាចក្នុងពេលព្រឹក នោះយប់ឡើង កូននឹងគេងមិនស្ងប់ឡើយ ព្រោះតែអារម្មណ៍នោះតាមលងកូន។ ដូចនេះ អ្នកមិនគួរឲ្យកូនភ័យឡើយ ទើបមិនប៉ះពាល់ដល់ការគេងរបស់កូន។
- ប្រសិនជាមុនពេលគេង កូនលេងខ្លាំងពេក នោះកូននឹងមិនងាយគេងបានស្ងប់ឡយ។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្នពីចំណុចនេះ ទើបមិនធ្វើឲ្យកូនពិបាកគេង។
- អ្នកមិនគួរតែងទម្លាប់ឲ្យកូនគេងក្នុងកន្លែងដែលស្ងាត់ពេកឡើយ ព្រោះបើកូនមានទម្លាប់បែបនេះ ពេលដែលមានសម្លេងតែបន្តិច នោះកូននឹងអាចក្រោកពីគេង ដោយមិនងាយគេងលក់វិញទេ។
- អ្នកមិនគួរពរកូនច្រើនពេកទេ ព្រោះពេលដែលពរច្រើនពេក គេនឹងទម្លាប់គេងលើដៃអ្នក។ ពេលដែលកូនចាប់ផ្តើមមានទម្លាប់បែបនេះ នោះកូននឹងមិនគេងឡើយពេលដែលអ្នកដាក់កូនលើគ្រែ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)