ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលធ្វើឲ្យកូន២ខែតែងតែត្អើក។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- កូនដែលមានអាយុ២ខែ ប្រព័ន្ធដង្ហើមនៅមិនទាន់លូតលាស់បានល្អឡើយ ដោយពេលដែលដងដង្ហើមម្តងៗអាចធ្វើឲ្យគេត្អើកបាន ព្រោះស្រូបយកខ្យល់ចូលច្រើនពេក។ ដូចនេះ អ្នកម្តាយពេលដែលជួបអាការៈបែបនេះ អាចគោះខ្នងកូនថ្នមៗ ហើយឲ្យគេញ៉ាំទឹក។ ប្រសិនជាកូនត្អើករួចមិនដកដង្ហើមញាប់ មានន័យថាសុខភាពកូនមិនមានបញ្ហាអ្វីឡើយ។
- នៅពេលដែលកូនឃ្លានពេក ហើយបៅញាប់ពេក នឹងធ្វើឲ្យកូនត្អើកដូចគ្នា។ ដូចនេះ អ្នកម្តាយមិនគួរចាំដល់កូនយំ ទើបឲ្យគេបៅទេ ដោយគួរតែកំណត់ម៉ោង ទើបអាចចៀសវាងអាការៈត្អើកនេះបាន។
- នៅពេលដែលអ្នកពរកូនបៅមិនត្រូវ នោះនឹងអាចធ្វើឲ្យកូនត្អើកបាន។ ដូចនេះ ពេលដែលអ្នកពរ អ្នកគួរតែពរឲ្យត្រូវរបៀប ទើបអាចធ្វើឲ្យកូនមិនត្អើក។ ការពរមិនគួរពរផ្ទេកពេកទេ ដោយរាងទ្រេតបន្តិច ទើបអាចធ្វើឲ្យកូនមិនកើតមានអាការៈត្អើកបាន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)