ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីដែលធ្វើឲ្យកូនបាត់ក្អកដោយមិនប្រើថ្នាំច្រើន។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- នៅពេលដែលកូនក្អក ប្រព័ន្ធដង្ហើមកូនអាចនឹងស្ងួតខ្លាំង។ ដូចនេះ អ្នកគួរតែឲ្យកូនញ៉ាំទឹកច្រើន ទើបអាចជួយកាត់បន្ថយអាការៈក្អករបស់កូនបានធូលស្រាលច្រើន ហើយមិនសូវក្អកខ្លាំង។
- អ្នកគួរតែបើកបង្អួតក្នុងផ្ទះ ឲ្យខ្យល់អាចចេញចូល ទើបអាចជំនួយដល់ប្រព័ន្ធដង្ហើមរបស់កូន ឲ្យកូនអាចដកដង្ហើមបានស្រួល។ ជាពិសេស អ្នកគួរតែរក្សាសំណើមក្នុងផ្ទះ ទើបអាចធ្វើឲ្យកូនមិនសូវក្អកដូចមុន។
- អ្នកគួរតែឲ្យកូនញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន ជាងអាហារដែលខ្លាញ់ច្រើន ព្រោះបន្លែ និងផ្លែឈើអាចជួយកាត់បន្ថយអាការៈក្អករបស់កូនឲ្យមានលក្ខណៈធូលស្រាលវិញ មិនសូវពិបាកទ្រាំឡើយ។ ដូចនេះ អ្នកអាចសាកល្បងវិធីនេះបាន ដើម្បីជួយកូនកុំឲ្យក្អក៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)