ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីខែដែលកូនចេះវាលបាន។ តើជាពេលណាទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ចន្លោះពី៧ទៅ១១ខែ ជាពេលដែលកូនចេះវាល ហើយក៏មានកូនខ្លះគឺចាំដល់១១ខែ ទើបចេះវាលបាន។ នេះគឺមានទំនាក់ទំនងជាមួយនឹងការលូតលាស់ និងទម្លាប់របស់កូន។ ប៉ុន្តែប្រសិនជាឆ្លងកាត់រយៈពេលវែង កូននៅតែមិនចេះវាល អ្នកគួរតែនាំកូនទៅមន្ទីរពេទ្យដើម្បីពិនិត្យ ព្រោះពេលខ្លះ មានជំងឺមួយចំនួនអាចបង្អាក់មិនឲ្យកូនចេះវាលឡើយ។ ជាពិសេស អ្នកមិនគួរពរកូនយូរពេកទេ ដោយឲ្យគេកម្រើក ហើយចុះមកធ្វើចលនាខ្លះ ទើបកូនអ្នកអាចលូតលាស់បានល្អ និងមានការយឺតយ៉ាវដែលធ្វើឲ្យអ្នកបារម្ភខ្លាំង៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)