ដុំសាច់ក្នុងស្បូន មានន័យថា ជាដុំសាច់មួយប្រភេទដែលកើតឡើងក្នុងស្រទាប់សាច់ដុំរបស់ស្បូន ដែលវាភាគច្រើនជាដុំស្លូត។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)មិនមែនស្រ្តីមានដុំសាច់ប្រភេទនេះទាំងអស់សុទ្ធតែមានរោគសញ្ញានោះទេ។ ស្រ្តីដែលមានរោគសញ្ញាច្រើនតែយល់ថាពិបាករស់ជាមួយវាណាស់។ អ្នកខ្លះអាចនឹងមានការឈឺចាប់ និងធ្លាក់ឈាមរដូវច្រើនៗក៏មានដែរ។
ស្រ្តីប្រហែល ២០ ទៅ៨០ភាគរយហើយនឹងកើតជាដុំសាច់ក្នុងស្បូននៅពេលពួកគេមានអាយុ ៥០ឆ្នាំ។ ដុំសាច់ក្នុងស្បូននេះដែរភាគច្រើនកើតឡើងលើស្រ្តីអាយុ ៤០ និង៥០ឆ្នាំស្តើង។ ស្រ្តីទាំងអស់មិនសុទ្ធតែមានរោគសញ្ញាជំងឺនេះទេ។ ដុំសាច់ក្នុងស្បូនក៏អាចដាក់សម្ពាធទៅលើប្លោកនោម ដែលជាហេតុធ្វើឲ្យនោមញឹក។ បើសិនជាវាធំខ្លាំង វាអាចធ្វើឲ្យប៉ោងពោះ ដែលច្រឡំនឹងការមានផ្ទៃពោះផង។
ទោះបីជាយ៉ាងណាក៏ដោយ ដុំសាច់ក្នុងស្បូនភាគច្រើនវាគឺជាដុំសាច់ស្លូត។ អ្វីដែលកម្រនោះគឺ វាអាចទៅជាមហារីកដែរ ដោយមានមិនដល់មួយផងក្នុងចំណោមស្រ្តីដែលមានដុំសាច់នេះ ១០០០នាក់។ គ្រូពេទ្យជាច្រើនគិតថា មហារីកបែបនេះមិនកើតឡើងលើដុំសាច់ស្លូតនោះទេ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការដែលមានដុំសាច់ក្នុងស្បូនមិនបង្កើនការប្រឈមនឹងកើតមហារីកដុំសាច់នេះឡើយ។ ការដែលមានដុំសាច់នេះក៏មិនបង្កើនឱកាសធ្វើឲ្យស្រ្តីកើតជំងឺមហារីកផ្សេងៗទៀតលើស្បូនដែរ៕