ការរីកធំរបស់ក្រពេញប្រូស្តាតគឺជាបញ្ហាមួយដែលបុរសគ្រប់រូបអាចនឹងប្រឈមមុខក្រោយពីអាយុ ៥០ ទៅ៦០ឆ្នាំ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខណៈពេលដែលវាគឺជារឿងធម្មតានៃការចាស់របស់អាយុ វាក៏មិនមែនជាអាការៈដែលធ្ងន់ធ្ងរអ្វីដែរ។ យ៉ាងណាមិញ ពេលខ្លះ ក្រពេញមួយនេះអាចរំខានដល់ជីវិតរស់នៅរបស់បុរស និងបង្កជាអាការៈគ្មានផាសុកភាពមួយចំនួនដូចជា៖
- នោមញឹក
- មិនអាចគ្រប់គ្រងការចង់នោមខ្លាំងបាន
- លំហូរទឹកនោមខ្សោយ
- នោមមិនអស់
សម្រាប់បុរសខ្លះ បញ្ហានេះហាក់បីដូចជារឿងមួយតិចតួចប៉ុណ្ណោះ តែបុរសខ្លះទៀតអាចនឹងរំខានដល់ជីវិតរស់នៅពួកគាត់តែម្តង។ រឿងនេះក៏អាស្រ័យទៅតាមទំហំរីកធំរបស់ក្រពេញនេះដែរ។ សម្រាប់បុរសខ្លះ ក្រពេញប្រូស្តាតមានទម្ងន់ធម្មតា ១៨ក្រាម ហើយវាអាចនឹងរីកធំរហូតដល់ ២៥ក្រាម និងករណីខ្លះដល់ទៅ ១០០ក្រាមឯណោះ។ ជាមធ្យម វាអាចលូតលាស់ត្រឹមតែ ៦០ក្រាមប៉ុណ្ណោះ។
ចំពោះជម្រើសនៃការព្យាបាលច្រើនតែណែនាំដល់អ្នកជំងឺក្រោយពីមានការពីនិត្យសុខភាព និងកំណត់រោគវិនិច្ឆ័យរួច។ ការព្យាបាលមានដូចជា៖
ការប្រើថ្នាំ
ថ្នាំដែលអាចនឹងត្រូវប្រើមានដូចជា Alpha-1 Blockers សម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃរយៈពេលយូរ ជាពិសេសអ្នកដែលមានការរីកក្រពេញប្រូស្តាតតិចតួច ឬមានការស្ទះបង្ហួរនោមតិចតួច។ ថ្នាំទាំងនេះនឹងជួយបន្ធូរសាច់ដុំរបស់ប្លោកនោម និងក្រពេញប្រូស្តាត ដើម្បីបំបាត់រោគសញ្ញារបស់វា។
ការវះកាត់
ការវះកាត់ច្រើនតែធ្វើទៅលើអ្នកជំងឺដែលមិនមានការឆ្លើយតបនឹងការប្រើថ្នាំ និងអ្នកជំងឺរីកក្រពេញប្រូស្តាតត្រឹមកម្រិតមធ្យមទៅធ្ងន់ធ្ងរ។ ការវះកាត់ដោយកាំរស្មីឡាហ្ស៊ែអាចនឹងធ្វើឡើងដើម្បីកាត់ចោលនូវផ្នែកក្រពេញប្រូស្តាតដែលសង្កត់ទៅលើបង្ហួរនោម។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការធ្វើបែបនេះមិនបង្កឲ្យមានការហូរឈាម ឈឺចាប់ទេ និងត្រូវការស្នាក់នៅមន្ទីរពេទ្យប្រមាណពីរថ្ងៃ ព្រមទាំងត្រូវការពេលមួយសប្តាហ៍ពេញទើបជាសះស្បាយវិញ៕