ស្រ្តេសមានឥទ្ធិពលបង្កើនការរំលាយអាហារក្នុងរាងកាយដែលអាចភ្ញោចឱ្យរាងកាយបញ្ចេញសារធាតុប៉ូតាស្យូមទៅក្រៅកាន់តែច្រើន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែការញ៉ាំផ្លែចេកទំហំមធ្យមមួយផ្លែគឺមានជាតិប៉ូតាស្យូម ៤៥០មីលីក្រាមទៅហើយ។ វាអាចជួយបង្ការជំងឺក្រិនរឹងសរសៃឈាម និងជំងឺបេះដូងបាន។ ក្រៅពីនេះ ផ្លែចេកផ្ទុកទៅដោយវីតាមីន C ម៉ង់ហ្គាណេស ជាតិសរសៃ និងវីតាមីន B6 រហូតដល់ ៣៦ភាគរយនៃតម្រូវការយើងឯណោះ។ ផ្លែចេកមានជាតិស្ករបីប្រភេទខុសៗគ្នា និងជាតិសរសៃខ្ពស់។ វាមានសមត្ថភាពបង្កើនថាមពល ហើយការសិក្សាជាច្រើនបានអះអាងថា ផ្លែចេកអាចព្យាបាលជំងឺយ៉ាងមានប្រសិទ្ធភាពជាងថ្នាំទៅទៀត។ ខាងក្រោមនេះគឺជាជំងឺដែលផ្លែចេកអាចព្យាបាលបាន៖
ទល់លាមក
ផ្លែចេកគឺជាប្រភេទនៃជាតិសរសៃ និងសារធាតុ Pectin ដ៏អស្ចារ្យ ដែលអាចភ្ញោចដល់ការរំលាយអាហារ និងលាងសម្អាតជាតិពុល និងលោហៈធ្ងន់ៗក្នុងរាងកាយបាន។ វាក៏ដើរតួនាទីជាប្រូបាយអូទិចដែរ។ ផ្លែឈើមួយនេះមានជាតិសរសៃរលាយ និងមិនរលាយ។ ជាតិសរសៃរលាយអាចបឺតស្រូបជាតិទឹកពីក្នុងពោះវៀនដែលនាំឱ្យរាកបាន។ ដូច្នេះវានឹងជួយបំបាត់អាការៈទល់លាមកបាន។
ស្រ្តេស
ស្រ្តេសមានឥទ្ធិពលអវិជ្ជមានយ៉ាងធំមួយចំពោះសុខភាពមនុស្សយើង។ វានឹងបង្កើនការរំលាយអាហារ និងបញ្ចេញជាតិប៉ូតាស្យូមពីរាងកាយកាន់តែច្រើន។
លើសសម្ពាធឈាម
ការញ៉ាំជាតិប្រៃច្រើនពេក និងកង្វះជាតិប៉ូតាស្យូមសុទ្ធតែនាំឱ្យសម្ពាធឈាមឡើងខ្ពស់ទាំងអស់។ ដូច្នេះហើយ អ្នកគួរតែញ៉ាំអាហារណាដែលសម្បូរជាតិប៉ូតាស្យូមនោះគឺផ្លែចេកតែម្តង។ ការសិក្សាជាច្រើនបានអះអាងថា ប៉ូតាស្យូមអាចបន្ថយសម្ពាធឈាមលើអ្នកញ៉ាំប្រៃបាន។ ប៉ូតាស្យូមនឹងភ្ញោចដល់ការបញ្ចេញចោលជាតិប្រៃតាមទឹកនោម។ ចូរញ៉ាំផ្លែចេករាល់ព្រឹកដើម្បីរក្សាសម្ពាធឈាមឱ្យនៅធម្មតារហូត។
បាក់ទឹកចិត្ត
ផ្លែចេកផ្ទុកទៅដោយសារធាតុ Tryptophan ដែលអាចភ្ញោចដោយបញ្ចេញសារធាតុ Serotonin ដែលគេស្គាល់ថាជាអ័រម៉ូនសប្បាយចិត្ត។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) គ្រាន់តែផ្លែចេកមួយផ្លែអាចបង្កើនចំនួន Serotonin ទៅហើយ ដូច្នេះអ្នកនឹងធូរអារម្មណ៍ ព្រមទាំងសប្បាយចិត្តជាមិនខាន៕