តេស្តដែលអ្នកចាប់ផ្តើមធ្វើនៅវ័យខ្ទង់ ២០ឆ្នាំ នៅតែត្រូវធ្វើដដែលទេក្នុងវ័យ ៤០ឆ្នាំដូចជា
- ពិនិត្យភ្នែកជារៀងរាល់ ២ឆ្នាំម្តង ទោះបីជាមិនពាក់វ៉ែនតាក៏ដោយ
- ពិនិត្យរាងកាយជារៀងរាល់ មួយ ទៅ៥ឆ្នាំម្តង
- ពិនិត្យសុដន់ជារៀងរាល់ឆ្នាំ
- ចាក់វ៉ាក់សាំងជំងឺរើមក្រោយពីអាយុ ៦០ឆ្នាំ។
ជាមួយគ្នានេះដែរ អ្នកក៏គួរតែធ្វើតេស្តថ្មីៗជាច្រើនទៀតនៅពេលចាប់ផ្តើមអាយុ ៤០ឆ្នាំឡើងទៅដូចជា៖
ថតសុដន់
ស្រ្តីទាំងអស់គួរតែថតសុដន់ដើម្បីរកមើលជំងឺំហារីកសុដន់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បើយោងទៅតាម U.S. Preventive Service Task Force បានណែនាំថា ស្រ្តីអាយុចាប់ពី ៥០ ទៅ៧៤ឆ្នាំគួរតែថតសុដន់ជារៀងរាល់មួយឆ្នាំរំលងមួយឆ្នាំ។ ស្រ្តីវ័យក្មេងជាង ៥០ឆ្នំាគួរតែធ្វើការជាមួយគ្រូពេទ្យដើម្បីកំណត់ដឹងថា តើគួរថតសុដន់ញឹកញាប់ប៉ុណ្ណា។
សម្រាប់ស្រ្តីអាយុចាប់ពី ៧៥ឆ្នាំឡើង គឺមិនមានការណែនាំអ្វីទេ ដោយសារតែមិនមានការស្រាវជ្រាវគ្រប់គ្រាន់សម្រាប់ការថតសុដន់នៅឡើយ។
ពិនិត្យសុដន់
ចាប់ផ្តើមអាយុ ៤០ឆ្នាំ គ្រូពេទ្យនឹងតម្រូវឲ្យធ្វើការពិនិត្យសុដន់ជារៀងរាល់ឆ្នាំ។ ពួកគេនឹងពិនិត្យដោយការមើល និងស្ទាប់រកមើលភាពខុសៗគ្នាក្នុងសុដន់ដូចជាទំហំ ឬរូបរាង កន្ទួល និងខួច និងដុំសាច់ជាដើម។ រឿងនេះក៏ត្រូវពិនិត្យទៅលើក្បាលសុដន់ថា មានចេញទឹកដែរឬអត់នៅពេលច្របាច់។
ពិនិត្យរកមើលជំងឺមហារីកពោះវៀនធំ
នៅពេលអ្នកចូលដល់អាយុដល់ ៥០ឆ្នាំ អ្នកគួរតែចាប់ផ្តើមពិនិត្យរកជំងឺមហារីកពោះវៀនធំហើយ។ តេស្តដែលគួរធ្វើនេះគួរតែមានដូចជា៖
- ធ្វើតេស្តលាមកជារៀងរាល់ឆ្នាំ
- ថតពោះវៀនធំជារៀងរាល់ ៥ឆ្នាំម្តង (Flexible Sigmoidoscopy)
- ឆ្លុះពោះវៀនធំជារៀងរាល់ ១០ឆ្នាំម្តង (Colonoscopy)
- ការថតដោយការចាក់បារៀមជារៀងរាល់ ៥ឆ្នាំ
- ថតស្គេន CT ជារៀងរាល់ ៥ឆ្នាំ។
អ្នកប្រហែលជាត្រូវថតសុដន់ជាញឹកញាប់បើសិនជាអ្នកប្រឈមខ្ពស់នឹងជំងឺមហារីកពោះវៀនធំ។
ពិនិត្យស្បែក
យោងទៅតាម American Cancer Society បានឲ្យដឹងថា ប្រជាជនអាមេរិកប្រមាណ ៣,៣លាននាក់ដែលរកឃើញជំងឺមហារីកស្បែកជារៀងរាល់ឆ្នាំ។ ដើម្បីរកឃើញជំងឺនេះទាន់ពេលវេលា ចូរពិនិត្យខ្លួនឯងម្តក្នុងមួយខែ នៅពេលអាយុ ១៨ឆ្នាំ តាមរយៈការសង្កេតមើលប្រជ្រុយថ្មី ឬប្រជ្រុយដែលសង្ស័យ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
កត្តាប្រឈមមុខនឹងជំងឺមហារីកស្បែកមានដូចជា៖
- មានការប៉ះពាល់នឹងពន្លឺព្រះអាទិត្យ
- មានប្រវត្តិគ្រួសារធ្លាប់កើតជំងឺមហារីកស្បែក
- ស្បែកស្តើង
- មានប្រជ្រុយច្រើនពេក
- ធ្លាប់មានប្រវត្តិពងបែកនៅស្បែកដោយសារពន្លឺព្រះអាទិត្យ៕