ភាគច្រើននៃបុរសប្រឈមមុខនឹងហានិភ័យនៃបញ្ហាក្រពេញប្រូស្តាតខណៈដែលវ័យកាន់តែកើនឡើង។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ជាក់ស្ដែងជំងឺមហារីកក្រពេញប្រូស្តាតជាមូលហេតុចម្បងបំផុតមួយនៃការស្លាប់របស់បុរស។ក្រៅពីជំងឺមហារីកក៏នៅបញ្ហាក្រពេញប្រូស្តាតផ្សេងៗទៀត រួមបញ្ចូលទាំងជំងឺរលាកប្រូស្តាតនិងរីកក្រពេញប្រូស្តាត។ ការរលាក ភាពពិបាកឬមានការឈឺចាប់នៅពេលនោម ដំបៅ ជារោគសញ្ញាមួយចំនួននៃបញ្ហាក្រពេញប្រូស្តាតដែលតាមពិតទៅអាចទប់ស្កាត់បានតាមរយៈការទទួលទានអាហារត្រឹមត្រូវ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីអាហារដែលអ្នកគួរទទួលទានដើម្បីកាត់បន្ថយហានិភ័យនៃបញ្ហាក្រពេញប្រូស្តាត ៖
១. ត្រីសាលម៉ុន
ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលមានប្រសិទ្ធិភាពប្រឆាំងការររលាកក្នុងរាងកាយដែលជួយទប់ស្កាត់បញ្ហាក្រពេញប្រូស្តាតបានយ៉ាងប្រសើរ។
២. ផ្កាខាត់ណាខៀវ
មួយក្នុងចំណោមប្រភេទនៃអាហារដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកក្រពេញប្រូស្តាត។ នោះក៏ព្រោះតែផ្កាខាត់ណាខៀវជាប្រភពដ៏ប្រសើរនៃសារធាតុ indoles និង sulforaphane ដែលមានលក្ខណៈសម្បត្តិប្រឆាំងជំងឺមហារីក។ ដើម្បីរក្សាសារធាតុប្រឆាំងជំងឺមហារីកនៃផ្កាខាត់ណាខៀវ កុំចម្អិនវាលើសពី ៥ នាទី។
៣. គ្រាប់ធញ្ញជាតិ
មានផ្ទុកអាស៊ីតខ្លាញ់អូមេហ្កា ៣ និងវីតាមីន D ដែលចាំបាច់ចំពោះសុខភាពក្រពេញប្រូស្តាត។
៤. ស៊ុត
ក៏ជាប្រភពដ៏ល្អបំផុតមួយនៃប្រូតេអ៊ីន និងវីតាមីន D ដែលចាំបាច់ក្នុងការរក្សាសុខភាពក្រពេញប្រូស្តាតចៀសផុតពីបញ្ហាគួរអោយព្រួយបារម្ភផ្សេងៗ រួមទាំងជំងឺមហារីក។
៥. ផ្លែស្ត្របឺរី
ជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនប្រភេទដែលជួយកម្ចាត់រ៉ាឌីកាល់សេរីពីក្នុងរាងកាយ ហើយរក្សាសុខភាពក្រពេញប្រូស្តាតល្អប្រសើរ។
៦. សណ្ដែកពពួក legumes និងសណ្ដែកសៀង
សណ្ដែកពពួក legumes រួមមានសណ្ដែកដី សណ្ដែកខៀវ និងសណ្ដែកក្រហមជាដើម ព្រមទាំងសណ្ដែងសៀងមានផ្ទុកសមាសធាតុម្យ៉ាងហៅថា phytoestrogens ដែលមានលក្ខណៈសម្បត្តិប្រឆាំងជំងឺមហារីក។ ការទទួលទានអាហារប្រភេទនេះនឹងជួយប្រយុទ្ធប្រឆាំងការលូតលាស់នៃដុំសាច់មហារីកក្នុងកោសិកាក្រពេញប្រូស្តាត៕