ថ្លើម គឺជាប្រព័ន្ធមុខងារដ៏សំខាន់មួយនៃរាងកាយ ហើយវាមានតួនាទីចម្បងក្នុងការកម្ចាត់ជាតិពុល និងសារធាតុគីមីគ្រោះថ្នាក់ផ្សេងៗចេញពីរាងកាយ ក៏ដូចជាសរីរាង្គដទៃទៀត។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការសម្អាតថ្លើម គឺសំខាន់ណាស់ក៏ព្រោះរាងកាយបង្កើតជាតិពុលនិងសារធាតុបង្កជំងឺមហារីកជាច្រើនប្រភេទ ដូច្នេះប្រសិនបើថ្លើមគ្មានសុខភាពល្អ ឬទទួលបានការសម្អាតទេនោះ ថាតើវាអាចកម្ចាត់ជាតិពុល ឬសម្អាតកាកសំណល់ចេញពីរាងកាយបានយ៉ាងម៉េចទៅ។ អ្វីដែលយើងទទួលទានប្រចាំថ្ងៃ គឺមានឥទ្ធិពលដោយផ្ទាល់លើសរីរាង្គខាងក្នុងរបស់យើង ក៏ដូចជាថ្លើម។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងនូវភេសជ្ជៈធម្មជាតិល្អៗមួយចំនួនដែលអ្នកគួរទទួលទានដើម្បីជម្រុញមុខងារថ្លើមដំណើរការតួនាទីបានកាន់តែប្រសើរ ៖
១. ទឹកឪឡឹកស្រស់
ភេសជ្ជៈនេះមានផ្ទុកសារធាតុ diuretic ដែលជួយកម្ចាត់ជាតិពុលគ្រោះថ្នាក់ចេញពីរាងកាយ។ វាក៏ជួយជម្រុញមុខងារតម្រងនោម បន្សាបជាតិពុលក្នុងថ្លើម និងកាត់បន្ថយកម្រិតនៃជាតិអាស៊ីតអ៊ុយរិកក្នុងឈាមផងដែរ។
២. ទឹកក្រូចឆ្មារ
ក្រូចឆ្មារមានផ្ទុកសម្បូរទៅដោយវីតាមីនC រួមបញ្ចូលទាំងសារធាតុប្រឆាំងអុកស៊ីតកម្មនិងកម្ចាត់បាក់តេរីដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំ ហើយសម្លាប់ពពួកបាក់តេរីអាក្រក់ ហើយបង្កើនចំនួនបាក់តេរីល្អជំនួសវិញដែលជួយអោយមុខងារថ្លើមកាន់តែល្អប្រសើរនិងបង្កើនដំណើរការនៃការបន្សាបជាតិពុលក្នុងរាងកាយ។
៣. ទឹកផ្លែបឺរក្រឡុក
ផ្លែបឺរជាប្រភពដ៏ប្រសើរនៃសារធាតុ glutathione រួមទាំងសារធាតុប្រឆាំងបាក់តេរីនិងអុកស៊ីតកម្មដែលជួយសម្អាតថ្លើម ក៏ដូចជាកម្ចាត់ជាតិពុល។ ផ្លែបឺរក៏ជួយថ្លើមក្នុងដំណើរការបន្សាបជាតិពុល ឬបញ្ចេញជាតិពុល ក៏ដូចជាសារធាតុគីមីគ្រោះថ្នាក់ចេញពីរាងកាយតាមរយៈទឹកនោមនិងលាមកផងដែរ។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមទទួលទានទឹកបឺរក្រឡុក ឬផ្លែឈើនេះជាប្រចាំ។
៤. តែបៃតង
តែបៃតងជាប្រភពដ៏ល្អបំផុតនៃសារធាតុ catechins ដែលចាំបាច់សម្រាប់រក្សាសុខភាពថ្លើមទប់ស្កាត់បញ្ហា។
៥. ទឹកក្រូចថ្លុង
ជាប្រភពដ៏ប្រសើរនៃសារធាតុ naringenin និងសារធាតុ naringin ដែលជួយការពារថ្លើមបន្សាបជាតិពុល។ ដូច្នេះកុំភ្លេចបន្ថែមទឹកក្រូចថ្លុងស្រស់ក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។
៦. ទឹកខ្មេះផ្លែប៉ោម
ទឹកខ្មេះផ្លែប៉ោមក៏អាចជួយកម្ចាត់ជាតិពុលចេញពីថ្លើមបានផងដែរ ដោយវាជួយកម្ចាត់នូវជាតិពុលគ្រោះថ្នាក់ដែលបង្កឡើងក្នុងសរីរាង្គ។ ចូរទទួលទានល្បាយទឹកខ្មេះផ្លែប៉ោម ១ ឬ ២ ស្លាបព្រាកាហ្វេក្នុងទឹកធម្មតា ១ កែវ នៅរាល់ព្រឹកភ្ញាក់ពីដំណេក មុនអាហារថ្ងៃត្រង់ និងមុនអាហារពេលល្ងាច។ ល្បាយនេះនឹងជួយសម្អាតថ្លើម ហើយធ្វើអោយមុខងារច្រោះឈាមរបស់វាមានភាពប្រសើរឡើង។
៧. ទឹកផ្លែប៉ោម
ផ្លែប៉ោមមានផ្ទុកនូវសារធាតុចិញ្ចឹមនិងជាតិរ៉ែល្អៗជាច្រើនសម្រាប់សុខភាពរួមបញ្ចូលទាំងវីតាមីន C សារធាតុប្រឆាំងអុកស៊ីតកម្មនិងបាក់តេរីដែលជួយសម្លាប់ពពួកបាក់តេរីអាក្រក់ ហើយបង្កើនចំនួនបាក់តេរីល្អជំនួសវិញដែលជួយឲ្យមុខងារថ្លើមកាន់តែល្អប្រសើរ។ ព្យាយាមទទួលទានផ្លែប៉ោមមួយថ្ងៃ ១ ផ្លែ ឬទឹកផ្លែប៉ោមស្រស់ ១ កែវដោយមិនបន្ថែមស្ករ៕