នៅពេលដែលអ្នកមាននិស្ស័យជាមួយលេខ នោះអ្នកនឹងងាយឈ្នះរង្វាន់ណាស់។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញអ្នកពីឆ្នាំមួយចំនួនដែលមាននិស្ស័យជាមួយលេខ។ តើមានឆ្នាំណាខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឆ្នាំជូត
អ្នកដែលកើតនៅឆ្នាំនេះជាមនុស្សដែលមានខួរក្បាលវៃឆ្លាត និងគិតគូបានល្អិតល្អន់។ ម្យ៉ាងទៀតគេជាមនុស្សដែលចេះគិតធ្វើយ៉ាងណាឲ្យឈ្នះរង្វាន់បាន។ ជាហេតុដែលអាចធ្វើឲ្យគេមានឱកាសខ្ពស់ក្នុងការឈ្នះរង្វាន់។
ឆ្នាំកុរ
អ្នកដែលកើតនៅឆ្នាំនេះនឹងមានលាភនឹកស្មានមិនដល់នៅឆ្នាំវកនេះ។ អ្នកនឹងមានឱកាសឈ្នះរង្វាន់ធំដូចគ្នា។ មិនត្រឹមតែប៉ុណ្ណោះ មិនថាការងារ ឬការសិក្សាឡើយ សុទ្ធតែអាចមានភាពរីកចម្រើន។ នៅឆ្នាំក្រោយ អ្នកគួរតែខំប្រឹងបន្តិច ដោយប្រឹងធ្វើ និងគិត នោះអ្នកនឹងអាចទទួលបានលាភធំ។
ឆ្នាំវក
អ្នកដែលកើតនៅឆ្នាំនេះមិនថាលាភក្រៅ ឬក្នុងទេសុទ្ធតែអាចហូរចូលមក។ នៅក្នុងការរស់នៅរបស់គេតែងតែជួបនឹងការភ្ញាក់ផ្អើរជានិច្ច។ ម្យ៉ាងទៀតក៏ជាមនុស្សដែលពូកែគ្រប់ផ្នែកដែរ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)