នារីដែលចូលចិត្តពាក់អាវពណ៌ស្វាយជានារីដែលមានចរិតដូចជាអ្នកដែលចូលចិត្តពណ៌ប្រផេះឬទេ។ ខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញអ្នកពីចរិតរបស់អ្នកដែលចូលចិត្តស្លៀកពាក់ពណ៌ស្វាយ។ តើគេមានចរិតបែបណាទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
មនុស្សស្រីដែលចូលចិត្តស្លៀកពាក់ពណ៌ស្វាយជាមនុស្សដែលមានគំនិតច្នៃប្រឌិតខ្ពស់។ ម្យ៉ាងទៀតអ្នកជាមនុស្សដែលមានមិត្តភក្តិច្រើន។ នៅពេលដែលអ្នកស្រឡាញ់នរណាម្នាក់ អ្នកនឹងមិនលាក់អារម្មណ៍របស់អ្នកឡើយ ថែមទាំងអាចតាមញ៉ែមនុស្សម្នាក់នោះទៀតផង។ ជាងនេះទៅទៀតអ្នកជាមនុស្សដែលតែងតែខិតខំប្រឹងប្រែងផ្លាស់ប្តូរជីវភាពរស់នៅប្រចាំថ្ងៃជារៀងរហូត ដោយមិនដែលនៅស្ងៀមឡើយ ព្រោះអ្នកចង់ឲ្យជីវភាពកាន់តែប្រសើរឡើង។ អ្នកជាមនុស្សដែលមានចិត្តទន់ ហើយងាយគិតច្រើន។ ប៉ុន្តែអ្នកគួរតែកុំប្រើអារម្មណ៍ដើម្បីសម្រេចកិច្ចការ ព្រោះវាមិនដែលទទួលបានលទ្ធផលល្អឡើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)