នៅពេលដែលអ្នកចូលចិត្តញ៉ាំអាហារអ្វីមួយ នោះវានឹងបញ្ជាក់ប្រាប់ចរិតអ្នកបែបនោះដែរ។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញអ្នកពីប្រភេទអាហារ និងចរិតនៃអ្នកដែលចូលចិត្តញ៉ាំ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកដែលចូលចិត្តញ៉ាំអាហារបួស ជាមនុស្សដែលមានចិត្តស្ងប់ស្ងាត់។ ដូចនេះអ្នកអាចរស់នៅក្នុងភាពឯកោរបាន។ ម្យ៉ាងទៀតអ្នកជាមនុស្សដែលមិនមើលសំខាន់លើទំនាក់ទំនងជាមួយអ្នកដទៃឡើយ ដោយអ្នកចូលចិត្តដោះស្រាយបញ្ហាដោយប្រើកម្លាំងខ្លួនឯង។
- អ្នកដែលចូលចិត្តពិសារពពួកសាច់ គឺជាមនុស្សដែលមានកម្លាំងខ្លាំងខ្លា។ ម្យ៉ាងទៀតអ្នកក៏ជាមនុស្សដែលងាយចុះសម្រុងជាមួយអ្នកដទៃដែរ។ នៅក្នុងការងារ អ្នកជាបុគ្គលដែលអាចក្លាយជាអ្នកដឹកនាំមនុស្សដទៃទៀត។ អ្នកគឺជាមនុស្សដែលមានមិត្តភក្តិច្រើន ព្រោះអ្នកជាមនុស្សដែលគេជឿជាក់ និងទុកចិត្តបាន។
- អ្នកដែលចូលចិត្តបរិភោគអាហារឆៅដូចជា ត្រីឆៅ ពងមាន់ឆៅ បន្លែឆៅ ញ៉ាំទឹកដោះគោ ជាមនុស្សដែលមានរាងស្អាត មានភាពទាក់ទាញ។
- អ្នកដែលចូលចិត្តបរិភោគអាហារដែលឆ្អិនជាមនុស្សដែលមានចរិតទន់ភ្លន់ ដែលងាយចុះសម្រុងជាមួយអ្នកដទៃ។ អ្នកជាមនុស្សដែលចូលចិត្តស្រមើលស្រមៃ។ អ្នកជាមនុស្សដែលធ្វើការងារអ្វីមួយពុំមានភាពរឹងមាំទេ ដោយខ្វះស្មារតីតស៊ូ។ ជាហេតុដែលធ្វើឲ្យអ្នកតែងតែប្រឈមមុខនឹងភាពបរាជ័យនៃក្តីស្រមៃរបស់អ្នក។
- អ្នកដែលចូលចិត្តញ៉ាំហិរ ដោយខ្វះម្ទេសពុំបាន ជាមនុស្សដែលមានចរិតឆាប់មួលម៉ៅ។ ម្យ៉ាងទៀតអ្នកជាមនុស្សដែលរីករាយរាក់ទាក់ជាមួយអ្នកដទៃណាស់ ប៉ុន្តែនៅពេលដែលខឹងច្រលោត នឹងធ្វើឲ្យគេភ័យជាខ្លាំង។ ជាងនេះទៅទៀត អ្នកជាមនុស្សដែលនៅពេលដែលជួបនឹងរឿងអ្វីមួយ អ្នកមានគោលជំហរខ្លួនឯង ហើយអ្នកជាមនុស្សដែលចូលចិត្តគេស្របតាមអ្នក ដោយមិនចូលចិត្តឲ្យគេប្រឆាំងនោះទេ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)