កំឡុងពេលមានផ្ទៃពោះ គឺជាស្ថានភាពដ៏លំបាកមួយសម្រាប់ស្ត្រីដោយត្រូវមានការប្រុងប្រយ័ត្នខ្ពស់ហើយជៀសមិនផុតពីការអនុវត្តតាមបញ្ជា និងការណែនាំជាច្រើនដើម្បីប្រាកដថាអាចសម្រាលបានជោគជ័យឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការរឹងបន្តឹងរបបអាហារ គឺជាចំណុចចម្បងមួយដែលស្ត្រីព្រួយបារម្ភកំឡុងពេលមានផ្ទៃពោះ។ ថ្វីត្បិតតែស្ត្រីមានផ្ទៃពោះត្រូវបានហាមមិនឱ្យទទួលទានអាហារជាច្រើនប្រភេទក៏ដោយ ក៏នៅមានអាហារមួយប្រភេទដែលអ្នកអាចទទួលទានបានដោយគ្មានការព្រួយបារម្ភក្នុងកំឡុងពេលមានផ្ទៃពោះ និងថែមទាំងផ្ដល់អត្ថប្រយោជន៍ល្អចំពោះសុខភាពទៀតផង។ ថាតើអាហារទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលស្ត្រីគួរទទួលទានកំឡុងពេលមានផ្ទៃពោះ ៖
១. ផលិតផលអាហារផ្សំឡើងពីទឹកដោះគោ
ស្ត្រីមានផ្ទៃពោះត្រូវការទទួលទានអាហារសម្បូរទៅដោយជាតិប្រូតេអ៊ីន និងកាល់ស្យូមបន្ថែមដើម្បីការវិវឌ្ឍន៍នៃកូនក្នុងផ្ទៃល្អប្រសើរ។ ផលិតផលផ្សំឡើងពីទឹកដោះគោដូចជា យ៉ាអ៊ួរ គឺអាចផ្ដល់អត្ថប្រយោជន៍ប្រសើរមែនទែនសម្រាប់អ្នក។ ការទទួលទានយ៉ាអួរមិនត្រឹមតែផ្ដល់ជាតិកាល់ស្យូមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់ឱ្យរាងកាយនូវប្រូបាយអូទិក ក៏ដូចជាបាក់តេរីល្អៗជួយសម្រួលដល់
ដំណើរការនៃការរំលាយអាហារផងដែរ។ ការទទួលទានអាហារមានជាតិប្រូបាយអូទិក ជួយកាត់បន្ថយទប់ស្កាត់ផលវិបាកមួយចំនួនទៀតដូចជាអាឡែកស៊ី ជំងឺក្រឡាភ្លើង ការឆ្លងមេរោគក្នុងទ្វារមាស និងជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះផងដែរ។ ទោះជាយ៉ាងណាដើម្បីជាការប្រសើរ ចូរជ្រើសយ៉ាអួរសុទ្ធគ្មានជាតិស្ករ ឬគ្រឿងផ្សំបន្ថែមរសជាតិ។
២. ពពួកសណ្ដែក legumes
ការទទួលទានសណ្ដែកពពួក Legumes រួមមានសណ្ដែកខៀវ ឬសណ្ដែកក្រហមជាដើមកំឡុងពេលមានផ្ទៃពោះ គឺល្អណាស់សម្រាប់សុខភាពទារកក្នុងផ្ទៃ។ នោះក៏ព្រោះតែសណ្ដែកទាំងនេះជាប្រភពដ៏ប្រសើរនៃកាល់ស្យូម ជាតិ folate ជាតិសសៃ ជាតិដែក និងប្រូតេអ៊ីន។
៣. ត្រីសម្បូរខ្លាញ់
នៅចុងត្រីមាសដំបូង ខួរក្បាលរបស់ទារកចាប់ផ្ដើមលូតលាស់អភិវឌ្ឍកាន់តែលឿនជាងផ្នែកដទៃទៀតនៃរាងកាយ។ ដូច្នេះការទទួលទានអាហារមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ និង DHA គឺសំខាន់ណាស់ដើម្បីផ្ដល់សារធាតុចិញ្ចឹមចាំបាច់បន្ថែមជួយក្នុងដំណើរការនេះ។ ហើយត្រីសម្បូរខ្លាញ់ជាប្រភពដ៏ប្រសើរនៃជាតិខ្លាញ់អូមេហ្គា ៣ និងDHA។ ទោះជាយ៉ាងណាចំពោះត្រីសាលម៉ុន អ្នកមិនគួរទទួលទានច្រើនជាង ២ ដងក្នុងមួយសប្តាហ៍ឡើយ។
៣. ស៊ុត
មានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមចាំបាច់ដែលរាងកាយត្រូវការ។ លើសពីនេះទៅទៀត ស៊ុត ជាប្រភពដ៏ប្រសើរនៃសារធាតុ choline និង Folic acid ដែលសំខាន់ជួយការអភិវឌ្ឍខួរក្បាល និងឆ្អឹងខ្នងរបស់ទារកក្នុងផ្ទៃ។ ការទទួលទានអាហារមានផ្ទុកសារធាតុ choline គ្រប់គ្រាន់កំឡុងពេលមានផ្ទៃពោះក៏ជួយទប់ស្កាត់ហានិភ័យនៃបញ្ហាសសៃប្រសាទរបស់ទារកផងដែរ។
៤. ផ្កាខាត់ណាខៀវ និងបន្លែបៃតង
ជាប្រភពដ៏ប្រសើរនៃជាតិកាល់ស្យូម សារធាតុ Folate ជាតិសសៃ ជាតិដែក ប៉ូតាស្យូម វីតាមីន A វីតាមីន C និងវីតាមីន K។ ហើយពិតណាស់ការទទួលទានបន្លែបៃតងអាចជួយដោះស្រាយបញ្ហាពិបាករំលាយអាហារ ក៏ដូចជាទល់លាមកដែលកើតឡើងកំឡុងពេលមានផ្ទៃពោះបានយ៉ាងប្រសើរ។
៥. សាច់គ្មានខ្លាញ់
សាច់គ្មានខ្លាញ់ជាប្រភពដ៏ប្រសើរនៃជាតិប្រូតេអ៊ីនគុណភាពខ្ពស់។ លើសពីនេះទៅទៀត សាច់ប្រភេទនេះមានផ្ទុកសម្បូរទៅដោយជាតិដែក ដែលរាងកាយត្រូវការចាំបាច់កំឡុងពេលមានផ្ទៃពោះ។
៦. ខ្លាញ់ថ្លើមត្រី
ខ្លាញ់ប្រភេទនេះមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលចាំបាច់សម្រាប់ការលូតលាស់នៃខួរក្បាល និងភ្នែករបស់ទារកក្នុងគភ៌។ ខ្លាញ់ថ្លើមត្រី ក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន D ដែលជួយកាត់បន្ថយទប់ស្កាត់ហានិភ័យនៃជំងឺក្រឡាភ្លើងផងដែរ។
៧. សូកូឡា
មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម រួមបញ្ចូលទាំងសារធាតុ flavonoids សារធាតុ phenylethylamine សារធាតុ theobromine និងសារធាតុរ៉ែចាំបាច់ជាច្រើន ព្រមទាំង ម៉ាញ៉េស្យូម ក៏ដូចជាជាតិដែកដែលចាំបាច់សម្រាប់រក្សាសុខភាពស្ត្រីមានផ្ទៃពោះចៀសផុតពីបញ្ហាផ្សេងៗ ពិសេសនោះ គឺទប់ស្កាត់ជំងឺក្រឡាភ្លើង។ ទោះជាយ៉ាងណាក៏មិនត្រូវទទួលទានច្រើនពេកដែរ ហើយបរិមាណត្រឹម ៣០ ក្រាមក្នុងមួយថ្ងៃ គឺប្រសើរបំផុត!
៨. ផ្លែបឺរ
ផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ល្អៗ សារធាតុ folate និងប៉ូតាស្យូម ដែលធ្វើឱ្យវាក្លាយជាជម្រើសនៃអាហារដ៏ប្រសើរសម្រាប់ស្ត្រីមានផ្ទៃពោះ។ ជាតិខ្លាញ់ល្អៗជួយបង្កើនសុខភាពស្បែក ខួរក្បាល និងជាលិការបស់ទារក។ ជាតិ folate ទប់ស្កាត់ការវិវឌ្ឍទៅជាបញ្ហាសសៃប្រសាទ។ ហើយជាតិប៉ូតាស្យូមវិញ ជួយបំបាត់អាការៈរមួលក្រពើ៕