ប្រសិនជាអ្នកចង់បានប្រពន្ធដែលចេះធ្វើការងារ ហើយមិនចេះអង្គុយរងចាំតែអ្នកចិញ្ចឹម អ្នកអាចជ្រើសរើសនារីដែលមានឆ្នាំមួយចំនួនខាងក្រោមនេះ នោះក្រោយពេលដែលអ្នករៀបការរួច អ្នកមិនសូវនឿយហត់ក្នុងការរកប្រាក់នោះទេ ព្រោះអ្នកទាំងពីររកជាមួយគ្នាដើម្បីផ្គត់ផ្គង់គ្រួសារ។ ដូចនេះតើមានឆ្នាំអ្វីខ្លះទៅ?

ឆ្នាំរោង

នារីដែលមានឆ្នាំនេះមានចរឹតឯករាជ្យក្នុងការរកលុយ គេមិនចូលចិត្តក្រោយពេលរៀបការរួចយកលុយពីស្វាមីចាយឡើយ ដោយសារតែគេមិនចូលចិត្តមើលទឹកមុខអ្នកដទៃដើម្បីរស់ ដូចនេះទោះបីជាយ៉ាងណាក៏ដោយក៏គេត្រូវតែបន្តធ្វើការក្រោយពេលដែលមានប្តីរួចដែរ ដើម្បីបញ្ជាក់ពីសម្ថភាព និងតម្លៃរបស់គេ។

ឆ្នាំជូត

មនុស្សស្រីដែលមានឆ្នាំនេះ គឺជានារីដែលមានប្រាជ្ញាឆ្លាតវៃ ថែមទាំងមានចិត្តឯករាជ្យ ដូចនេះគេមិនព្រោះតែរៀបការរួច ហើយបោះបង់ចោលការងាររបស់គេឡើយ។

ឆ្នាំម្សាញ់

នារីដែលមានឆ្នាំម្សាញ់នេះ គឺមានចិត្តក្លាហាន និងឆ្លាតវៃ ថែមទាំងមានខួរក្បាលក្នុងការប្រកបមុខរបរផ្សេងៗទៀតផង។ គេជាមនុស្សដែលមានចិត្តល្អ ដូចនេះគេក៏មានមនុស្សនៅជុំវិញខ្លួនច្រើនដើម្បីជួយដែរ។

ឆ្នាំខាល

ជានារីដែលមានភាពរឹងមាំ មានចិត្តឯករាជ្យ មានជំនឿចិត្ត និងគំនិតខ្លួនឯង ដូចនេះទោះបីជាគេរៀបការរួច ក៏គេខំប្រឹងធ្វើការងារដើម្បីចែករំលែកជាមួយស្វាមីដែរ ដោយគេមិនចូលចិត្តអង្គុយនៅតែក្នុងផ្ទះមើលថែតែកូនទេ៕