ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីគន្លឹះមួយចំនួនដែលអាចធ្វើឲ្យចង្កេះអ្នកស្អាតបាន។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកគួរតែកាត់បន្ថយការបរិភោគអាហារពេលល្ងាច។ នៅពេលដែលអ្នកពុំសូវឃ្លាន អ្នកគួរតែញ៉ាំឆ្អែតពាក់កណ្តាលបានហើយ។ ម្យ៉ាងទៀត ក្រោយពេលដែលអ្នកពិសារបាយរួច អ្នកគួរតែសម្រាកចំនួន១០នាទី។ បន្ទាប់មកអ្នកអាចចាក់គ្រាប់សណ្តែកលើដីចំនួន២០០គ្រាប់ រួចឱនចង្កេះចុះរើស រួចដាក់លើតុ ដោយមិនអាចបន្ទន់ជើងឡើយ។ នៅពេលដែលអ្នកធ្វើបែបនេះរាល់ថ្ងៃ វានឹងអាចធ្វើឲ្យចង្កេះអ្នកតូចបាន។
- ក្រោយពេលដែលពិសារបាយរួចចំនួនកន្លះម៉ោង អ្នកអាចឈរផ្អែកជញ្ជាំង ដោយឈរឲ្យត្រង់ ហើយក្បាល ដងខ្លួន និងជើងគឺត្រូវឲ្យជាប់ជញ្ជាំងទាំងអស់។ អ្នកអាចព្យាយាមឈរបែបនេះចំនួន១៥នាទី ដោយមួយថ្ងៃធ្វើចំនួនម្តង។ អ្នកនឹងអាចឃើញលទ្ធផលក្រោយពេលមួយអាទិត្យ។
- អ្នកអាចបង្វិលចង្កេះអ្នកចំនួន១០០ដង ដោយអាចធ្វើនៅពេលថ្ងៃត្រង់ ឬពេលយប់ក៏បាន។ នៅពេលដែលអ្នកព្យាយាមអនុវត្ត នោះអ្នកនឹងឃើញលទ្ធផលដែលអ្នកពេញចិត្ត។
- ក្រោយពេលដែលអ្នកងូតទឹករួច អ្នកអាចយកអំបិលគ្រួសមួយស្លាបព្រាធំដាក់លើដៃអ្នក រួចយកមកម៉ាស្សាលើចង្កេះអ្នក ដោយត្រដុសវានៅជុំវិញនោះ។ ប៉ុន្តែអ្នកមិនគួរប្រើកម្លាំងខ្លាំងពេកទេ ព្រោះអាចធ្វើឲ្យស្បែកត្រង់នោះប្រែជាគ្រើមបាន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)